Connect with us

ព័ត៌មានជាតិ

សហគ្រាស​​នៅ​ខេត្ត​ភាគ​ឦសាន ​បង្ហាញ​ខ្លួន​លើក​ដំបូងនាំយក​ផលិតផល ​ចូលរួមពិព័រណ៍​ផលិតផល​ខ្មែរនៅកោះពេជ្រ

បានផុស

នៅ

សហគ្រាស​ផលិតទឹកត្រចៀកាំ ដុកទ័ររ៉ាស៊ី ឆ្នាំនេះ​បានចូលរួមជា​លើកដំបូង​សម្រាប់​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ផលិតផលខ្មែរ ក្រោមប្រធានបទ «​រួម​គ្នា​ផលិត ប្រើប្រាស់​​ផលិតផលជាតិ​» រយៈពេល ៤ ថ្ងៃ​នៅ​កោះពេជ្រ។

នៅ​ក្នុង​សាល​ពិព័រណ៍​ដែលមានស្តង់​ចូលរួមប្រមាណ ៣០០ ស្តង់ ម្ចាស់​សហគ្រាស​ផលិតទឹកត្រចៀកកាំ ដុកទ័រ៉ាស៊ី បាន​បង្ហាញក្តី​រីករាយដែលបានតំណាងឱ្យខេត្តក្រចេះនាំយកផលិតផលក្នុងខេត្ត​មកតាំងបង្ហាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ាង រ៉ាស៊ី ម្ចាស់​សហគ្រាស​ផលិតទឹកត្រចៀកកាំ ដុកទ័ររ៉ាស៊ី បាន​បញ្ជាក់ថា លោកមានមោទនភាព​ដែល​តំណាង​ឲ្យ​ខេត្ត​ក្រចេះ​ ក្នុងការ​​​នាំ​ផលិតផលក្នុង​ខេត្ត​មក​តាំង​បង្ហាញ​ឲ្យ​ពលរដ្ឋ​បានទស្សនា។

ម្ចាស់​សហគ្រាស​រូបនេះ​បានលើក​ឡើងពី​សក្តានុពល​ខេត្ត​ក្រចេះ ដែលមាន​ផលិតផលសក្តានុពល​​ដូចជា ណែមខេត្តក្រចេះ ក្រឡាននៅថ្មគ្រែ និងក្រូចថ្លុង ខណៈ​សហគ្រាស​កែច្នៃ​ក្នុង​ខេត្ត​មានតិចតួច។

តាម​រយៈ​ការ​ចូលរួម​ពិព័រណ៍​នេះ លោក​រំពឹង​នឹងទទួលបាន​ការ​គាំទ្រ​ច្រើន​ពីពលរដ្ឋ ក្នុង​ការ​មក​ទស្សនានិងគាំទ្រ​ផលិតផលខ្មែរ ដោយ​លោកបញ្ជាក់ថា​​​ មាន​តែខ្មែរទេ ទើប​ជួយឲ្យខ្មែររីកចម្រើន​។

ពាក់ព័ន្ធ​ការ​ផលិត​ទឹក​ត្រចៀក​កាំដុកទ័ររ៉ាស៊ី លោក ហ៊ាង រ៉ាស៊ី អះអាង​ថា​ ត្រូវ​បាន​ផលិត​និងវេចខ្ចប់​ដោយ​សិប្បកម្ម​គ្រួសារ​របស់លោកផ្ទាល់ដែល​មានទីតាំងនៅក្នុងស្រុកឆ្លូង ខេត្ត​ក្រចេះ។

ក្រោយ​​ឆ្លងកាត់​​បទពិសោធន៍​ដើរ​រៀបចំ​បច្ចេកទេស​ផ្ទះត្រចៀកកាំ​រយៈពេល ៨ ឆ្នាំ​ ​ទើបលោក​​ឈាន​ទៅ​បង្កើត​សិប្បកម្ម​ផលិត​ទឹក​ត្រចៀកកាំ ដើម្បី​​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក​។

លោក​បានលើកឡើងពី​លក្ខណៈពិសេសនៃទឹកត្រចៀកកាំ​របស់លោក​គឺអាចរក្សាទុកបានរហូតដល់ ១ ឆ្នាំ ដោយមិនប្រើប្រាស់​សារធាតុរក្សាទុក។

បន្ថែមពីនេះ លោក​បាន​រៀបរាប់ពី​​អត្ថប្រយោជន៍​ទឹក​ត្រចៀក​កាំ​ចំពោះសុខភាព ដែលអាច​​ជួយកាត់​បន្ថយអាការៈចាញ់កូនសម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ ជួយបង្កើនគ្រាប់ឈាមក្រហមនិងល្អខ្លាំងសម្រាប់ទារកក្នុងផ្ទៃ។ សម្រាប់កុមារតូចៗ ជួយ​ជំរុញឱ្យក្មេងលូត​កម្ពស់ ព្រម​ទាំង​មិនធ្វើឱ្យក្តៅក ឬរលាកបំពង់កឡើយ។

សម្រាប់​មនុស្ស​ចាស់​ជួយ​ផ្តល់កម្លាំង និងធ្វើឱ្យអ្នកដែលកំពុង​មិនសូវស្រួលខ្លួនមាន​អារម្មណ៍​ធូរស្បើយ និងមានកម្លាំងឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម