Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌ ដើម្បីកាត់បន្ថយកកស្ទះ ការដាក់តាំងលក់ដូរគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដោយមានការចង្អុលបង្ហាញពី លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ចុះរៀបចំសណ្តាប់ធ្នាប់ឲ្យមានរបៀបរៀបរយ ចំពោះបញ្ហាអនាម័យសាធារណៈ បរិស្ថានក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយហាមមិនឲ្យយកចិញ្ចើមផ្លូវសាធារណៈធ្វើជាកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ត្រូវទុក ១/៣ នៃចិញ្ចើមផ្លូវសាធារណៈ ដើម្បីបង្កលក្ខណៈងាយស្រួលធ្វើដំណើរដល់ប្រជាពលរដ្ឋ និង ដើម្បីសោភ័ណភាពក្នុងមូលដ្ឋានខណ្ឌដូនពេញឲ្យបានល្អប្រសើរឡើង។

សូមបញ្ជាក់ថា ផ្លូវថ្មើរជើង (walkstreet) ជារៀងរាល់សប្ដាហ៍ ប្រជាពលរដ្ឋតែងតែមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ។ ក្នុងនោះផងដែរឃើញថា ផ្លូវថ្មើរជើងមាត់ទន្លេមួយនេះ ឃើញមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តនៅចុងសប្តាហ៍កាន់តែច្រើនទៅៗ ពីមួយសប្ដាហ៍ទៅមួយសប្តាហ៍ អាចកត់សម្គាល់ឃើញថា ពលរដ្ឋមានការគាំទ្រនៅផ្លូវថ្មើរជើងមួយនេះ។

ជាមួយគ្នាផងដែរ អាជ្ញាធរខណ្ឌ ក៏បានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាអនាម័យសាធារណៈ រៀបចំកន្លែងលក់ដូរឲ្យបានត្រឹមត្រូវ ជៀសវាងការដាក់តាំងលក់ដូរគ្មានសណ្ដាប់ធ្នាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តបានកាន់តែច្រើន៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម