សេដ្ឋកិច្ច
ស្រូវសើមជិត ១ ម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនដៃគូជាមួយក្រសួងកសិកម្ម សម្រុកទិញពីកសិករទូទាំងប្រទេស
បើតាមការឱ្យដឹងពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា បរិមាណស្រូវសើមជិត ១ ម៉ឺនតោន ត្រូវបានរោងម៉ាស៊ីនដែលជាដៃគូជាមួយក្រសួងកសិកម្ម សម្រុកប្រមូលទិញពីប្រជាកសិករទូទាំងប្រទេសក្នុងមួយថ្ងៃ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា ចំនួននៃការប្រមូលទិញស្រូវពីកសិករនេះត្រូវបានរំពឹងទុកថានឹងហក់ឡើងខ្ពស់ខ្លាំងនៅក្នុងខែវិច្ឆិកានេះ ដែលជាខែប្រមូលផលធំក្នុងរដូវនេះ លើផ្ទៃដីដាំដុះប្រហែល ១,៥ លានហិកតា ជាមួយនឹងបរិមាណផលចន្លោះពី ៤-៥ លានតោនស្រូវសើម។
អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា «ប៉ុន្មានខែកន្លងមកនេះ តាមរយៈមន្ត្រីកសិកម្មឃុំ និងរោងម៉ាស៊ីនដៃគូទាំងអស់ ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធស្ទើរតែរៀងរាល់ថ្ងៃជាមួយនឹងវិសាលភាពដ៏ធំធេង ដើម្បីធានាឱ្យបានថាការប្រមូលទិញស្រូវពីកសិករនៅតាមទីវាលនៅតែមានលំហូរជាប់ជាប្រចាំ និងជួយមិនឱ្យកសិករកកស្ទះរហូតដល់ខូចស្រូវនោះឡើយ។
គួរគូសបញ្ជាក់ថា រោងម៉ាស៊ីនដែលប្រមូលលទិញស្រូវពីកសិករនោះរួមមាន៖ ១. រោងម៉ាស៊ីន ហ្វាងលី មង្គលបុរី ខេត្តបន្ទាយមានជ័យ ទិញចំនួន ៥០០តោន, ២. ក្រុមហ៊ុន Amru Rice បាត់ដំបង និងកំពង់ធំ ប្រមូលទិញចំនួន ១២០០តោន, ៣. រោងម៉ាស៊ីន ងួនហុង ស្ទោង ខេត្តកំពង់ធំ ទិញចំនួន ៣០០តោន, ៤. រោងម៉ាស៊ីន ស៊ីនេឈ័រអហ្វអេស៊ា សិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ប្រមូលទិញចំនួន ១៧០តោន។

៥. រោងម៉ាស៊ីន ថន ជា ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ប្រមូលទិញចំនួន ៣០០តោន, ៦.រោងម៉ាស៊ីន១៦៨៨ ស្ទោង កំពង់ធំ ២៨០តោន, ៧.រោងម៉ាស៊ីន យិន ម៉ាន់ បវេល បាត់ដំបង ២៥០តោន, ៨.រោងម៉ាស៊ីន ហួង ឡុង ស្វាយអន្ទរ ព្រៃវែង ទិញចំនួន ១២០តោន, ៩. រោងម៉ាស៊ីនស្រូវ លី ឈាន ពាមរក៍ ព្រៃវែង ទិញស្រូវចំនួន ១៨០តោន, ១០. រោងម៉ាស៊ីន សៀ ហេង ថ្មគោល បាត់ដំបង ទិញចំនួន ៥០០តោន។
១១. រោងម៉ាស៊ីន វ៉ាន់ សារ ពញាឮ កណ្តាល ប្រមូលទិញចំនួន ១០០តោន, ១២. រោងម៉ាស៊ីន ជើង មី ថ្មគោល បាត់ដំបង ប្រមូលទិញចំនួន ១៦០តោន, ១២.រោងម៉ាស៊ីន ផ្លូវ ថូវ បាត់ដំបង ប្រមូលទិញចំនួន ២០០តោន, ១៤. រោងម៉ាស៊ីន ភូមិយើង បាធាយ កំពង់ចាម ប្រមូលទិញចំនួន ២៥០តោន, ១៥.សហគ្រាសកិនស្រូវ អៀង ហ៊ាង សង្កែ បាត់ដំបង ប្រមូលទិញចំនួន ៤០០តោន, ១៦. ក្រុមហ៊ុន City Rice មង្គលបុរី បន្ទាយមានជ័យ ប្រមូលទិញចំនួន ១២០០តោន, ១៧.រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ ស្វាយអន្ទរ ព្រៃវែង ប្រមូលទិញចំនួន ៣០០តោន។

១៨. រោងម៉ាស៊ីន ស៊ីវឡាយ មង្គលបុរី បន្ទាយមានជ័យ ប្រមូលទិញចំនួន ៥៤០តោន, ១៩.រោងម៉ាស៊ីន ឈិត ប៊ុនថន ព្រៃវែង ប្រមូលទិញចំនួន ៥២០តោន, ២០.រោងម៉ាស៊ីនខ្មែរហូតគ្រុប កំពង់ស្ពឺ និងបាត់ដំបង ប្រមូលទិញចំនួន ១២០០តោន, ២១.រោងម៉ាស៊ីន ភូ ពុយ មោងឫស្សី បាត់ដំបង ប្រមូលទិញចំនួន ៦០០តោន និង២២.រោងម៉ាស៊ីន Fedrice ថ្មគោល បាត់ដំបង ប្រមូលទិញចំនួន ៣០០តោន៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


