ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែននិងស៊ុយអែត រួមគ្នាផលិតសម្ភារបម្រើវិស័យការពារជាតិ
រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ថា ប្រទេស ស៊ុយអែត និងអ៊ុយក្រែន បានចុះហត្ថលេខាលើលិខិតបង្ហាញចេតនា (letter of intent) លើការច្នៃប្រឌិតផ្នែកយុទ្ធបករណ៍ការពារជាតិ ដែលរួមមានការបង្កើតមជ្ឈមណ្ឌលរួមគ្នានៅអ៊ុយក្រែនទៀតផង។

តាមការដកស្រង់របស់រ៉យទ័រ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Jonson បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីក្រុងស្តុកខុម (Stockholm) ជាមួយសមភាគីអ៊ុយក្រែនលោក Denys Shmyhal ថា «យើងនឹងបង្កើតមជ្ឈមណ្ឌលរួមគ្នាមួយនៅអ៊ុយក្រែន ដែលបុគ្គលិកស៊ុយអែតនឹងធ្វើការលើការច្នៃប្រឌិតផ្នែកឧបករណ៍ការពារជាតិ»។
នៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Shmyhal បាននិយាយថា អ៊ុយក្រែនបានស្នើឱ្យស៊ុយអែត ចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន លើយន្តហោះចម្បាំងស៊ុយអែត Gripen ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
លោកបាននិយាយថា អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនបុគ្គលិកទៅប្រទេសស៊ុយអែតភ្លាមៗ។
ប្រទេសស៊ុយអែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងមួយកាលពីខែតុលាជាមួយអ៊ុយក្រែនសម្រាប់វិស័យការពារដែនអាកាស ដែលរួមបញ្ចូលទាំងលទ្ធភាពនៃការនាំចេញយន្តហោះចម្បាំងជំនាន់ទី៤ ដែលនឹងក្លាយជាការបញ្ជាទិញយន្តហោះដ៏ធំបំផុតរបស់ប្រទេសស៊ុយអែតដែលមិនទាន់មានការបញ្ជាទិញនៅឡើយ។
ប្រទេសស៊ុយអែតជាប្រទេសដែលមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើវិស័យការពារជាតិ ដូចជា ការផលិតយន្តហោះចម្បាំងប្រភេទ Gripen ដែលបានលក់ឲ្យប្រទេសថៃដំបូងក្នុងតំបន់អាស៊ីអាគ្នេយ៍កាលឆ្នាំ២០១១ ហើយ ថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទនេះវាយប្រហារប៉ុនប៉ងឈ្លានពានកម្ពុជាចន្លោះថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែ កក្កកដាឆ្នាំ២០២៥។
ការប្រើប្រាស់យន្តហោះចម្បាំងទិញពីស៊ុយអែត ដោយប្រើប្រាស់សម្រាប់គោលបំណងឈ្លានពាននេះ កំពុងក្លាយជាវត្ថុបំណងនៃការប្តឹងពីការប្រើប្រាស់ខុសគោលការណ៍នៃការនាំចេញរបស់ប្រទេសផលិត ព្រោះថាថៃ បានប្រើប្រាស់សម្រាប់ការវាយប្រហារលើប្រាសាទបុរាណដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម លំនៅដ្ឋានរបស់ប្រជាជនជាដើម៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


