ព័ត៌មានជាតិ
ក្រសួងការបរទេសជូនដំណឹងពីការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនអង្គការមិនមែន រដ្ឋាភិបាលបរទេស
រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (អាសយដ្ឋានលេខ ៣១A វិថីបារាំង (47) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ចាប់ពី ថ្ងៃទី១៣ ដល់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០២១ តាមពេលវេលាដូចមានឧបសម្ព័ន្ធជូនភ្ជាប់។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើអង្គការដែលមាន ឈ្មោះនៅក្នុងឧបសម្ព័ន្ធមកទទួលការចាក់វ៉ាក់សាំងតាមពេលវេលាកំណត់។ ជនបរទេសត្រូវភ្ជាប់មក ជាមួយនូវលិខិតឆ្លងដែន ប័ណ្ណសម្គាល់ខ្លួន ដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងអាសយដ្ឋានពិតប្រាកដ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនជាតិខ្មែរ ត្រូវភ្ជាប់មក ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណសម្គាល់បុគ្គលិកដែលចេញដោយអង្គការសាមី។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជម្រាបជូនអំពីពេលវេលាធ្វើការចាក់វ៉ាក់ សាំងជាបន្តបន្ទាប់ទៀតនៅពេលក្រោយ ដល់បុគ្គលិកបរទេស ព្រមទាំងគ្រួសារ និងបុគ្គលិកខ្មែររបស់ អង្គការមិនមែនរដ្ឋាភិបាលបរទេស បន្ទាប់ពីទទួលបានការជូនដំណឹងពីក្រសួងសុខាភិបាល៕
សូមចុចអាន៖ រដ្ឋបាលខេត្តកណ្ដាលផ្អាកដំណើរការផ្សារគគីរជាបណ្ដោះអាសន្ន ក្រោយរកឃើញអាជីវករឆ្លងកូវីដ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


