ព័ត៌មានជាតិ
អដ្ឋិធាតុទាហានវៀតណាមជាង១ពាន់អដ្ឋិធាតុរកឃើញនៅខេត្តកណ្ដាលក្នុងរយៈពេល២៣ឆ្នាំមកនេះ
រដ្ឋបាលខេត្តកណ្ដាលបានឱ្យដឹងថាចាប់ពីឆ្នាំ២០០២មកក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានរកឃើញអដ្ឋិធាតុទាហាន និងជំនាញការវៀតណាមដែលបានស្លាប់ក្នុងសម័យសង្គ្រាមចំនួន ១ ២៨៥អដ្ឋិធាតុ និងត្រូវបានបានបញ្ជូនត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញផងដែរ។ ទោះជាយ៉ាងណាក្នុងចំនួននេះនៅមិនទាន់រកអស់នៅឡើយទេខណៈប្រតិបត្តិការស្វែងរកនៅបន្តក្នុងឆ្នាំ២០២៥-២០២៦បន្តទៀត។

កម្ពុជា និងវៀតណាម បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុបន្តរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី២៥ រដូវប្រាំងឆ្នាំ២០២៥-២០២៦ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។ ដោយភាគីវៀតណាមតំណាងដោយមេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ត្រី ហ្វិញ វ៉ាន់ង៉ន និងកម្ពុជាតំណាងដោយឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល។
បើតាមលោកឧត្តមសេនីយ៍ត្រី នៃ និយម ក្នុងឆ្នាំ២០២៤-២០២៥កន្លងមកក្រុមការងារបានសម្រេចលទ្ធផលបានចំនួន១៩អដ្ឋិធាតុ ក្នុងនោះស្រុកខ្សាច់កណ្តាលចំនួន ១២អដ្ឋិធាតុ ស្រុកកោះធំ ចំនួន ០៤អដ្ឋិធាតុ ក្រុងអរិយក្សត្រចំនួន០១អដ្ឋិធាតុ ក្រុងសំពៅពូនចំនួន ០១អដ្ឋិធាតុ និងស្រុកស្អាងចំនួន ០១អដ្ឋិធាតុ ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ហ្វិញ វ៉ាន់ង៉ន បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា ដែលបានសហការយ៉ាងស្អិតរមួត ក្នុងការជួយផ្ដល់ព័ត៌មាន និងស្រាវជ្រាវរុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ឱ្យបានវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលកន្លងមក។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VOV គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៥ អដ្ខិធាតុទាហាននិងជំនាញការវៀតណាមដែលបានស្លាប់ក្នុងសង្គ្រាមកម្ពុជានិងរកឃើញវិញបានជាង៣ពាន់អដ្ឋិធាតុហើយ។

សង្គ្រាមកម្ពុជាវៀតណាមកើតឡើងនៅឆ្នាំ១៩៧៨ ខណៈមានការលើកឡើងខ្លះថាកើតឡើងតាំងពីឆ្នាំ១៩៧៥មកម្លេះក្នុងពេលដែលកម្ពុជាដឹកនាំដោយប្រធានាធិបតី លន់ នល់។ មិនមានរបាយការណ៍ផ្លូវការណាមួយបញ្ជាក់ពីចំនួនទាហានវៀតណាមដែលបានស្លាប់ក្នុងសង្គ្រាមនេះនោះទេ ខណៈការចុះផ្សាយរបស់សារព័តមាន BBC របស់អង់គ្លេសគេជឿថាមានទាហានវៀតណាមស្លាប់ប្រមាណ៣ម៉ឺននាក់មុនពេលដកចេញពីកម្ពុជាក្នុងឆ្នាំ១៩៨៩៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


