Connect with us

ព័ត៌មានអន្ដរជាតិ

Boonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន

បានផុស

នៅ

ទីបំផុត អតីតមេភូមិភាគ២ថៃ Boonsin Padklang បានសារភាពហើយថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលបង្គាប់ឲ្យឈប់បាញ់មែន ពេលជម្លោះព្រំដែនជាមួយកម្ពុជាឈានដល់ការផ្ទុះអាវុធកាលពីខែកក្កដា។

Boonsin Padklang (រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសិក្ខាសិលានៅខេត្ត Nakhon Pathom, បុរសដែលអុជបញ្ឆេះសង្គ្រាមជាមួយកម្ពុជារូបនេះនិយាយថា លោកផ្ទាល់ជាអ្នកបដិសេធស្តាប់តាមបញ្ជារបស់រដ្ឋដែលឲ្យភូមិភាគ២ ត្រូវបញ្ឈប់ការប្រយុទ្ធ ដោយសារតែខ្លួនឯងចង់បានទឹកដី។

តាមការផ្សាយរបស់ The Nation នៅថ្ងៃអាទិត្យទី៩ខែវិច្ឆិកាឆ្នាំ២០២៥, Boonsin សារភាពថា៖ «ប្រាំមួយម៉ោងដំបូង នៅថ្ងៃទីមួយនៃការប៉ះទង្គិចគ្នា ថ្នាក់លើបានបញ្ជាឲ្យខ្ញុំឈប់ ប៉ុន្តែខ្ញុំជំទាស់ ហើយស្នើទៅមេបញ្ជាការផ្ទាល់របស់ខ្ញុំ សុំបន្តការប្រយុទ្ធ។ នេះក៏ព្រោះតែខ្ញុំចង់ទាមទារយកទឹកដីមកវិញ ប៉ុន្តែបុគ្គលនោះ (មិនបញ្ចេញឈ្មោះ) បានប្រាប់ឲ្យខ្ញុំឈប់។ បើធ្វើតាមបញ្ជា នោះនឹងស្មើទោសប្រហារជីវិតសម្រាប់ពួកគេ»។

សូមជម្រាបជាថ្មី កងទ័ពកម្ពុជា-ថៃ បានបើកឆាកប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅថ្ងៃទី ២៤ ខែកក្កដា។ បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលបួនថ្ងៃ ប្រទេសទាំងពីរ បានឈានដល់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ នៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ២០២៥ ដែលសម្របសម្រួលដោយភាគីម៉ាឡេស៊ីនិងសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Padklang លើកមុនថាចង់​ធ្វើ​ត្រឹម​ពលរដ្ឋ​ល្អម្នាក់ តែ​ឥឡូវ​ទទួល​តំណែង​ទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម