ព័ត៌មានអន្ដរជាតិ
Padklang លើកមុនថាចង់ធ្វើត្រឹមពលរដ្ឋល្អម្នាក់ តែឥឡូវទទួលតំណែងទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពថៃ
យោងតាមការចុះផ្សាយរបស់ The Nation ទីបញ្ជាការកងទ័ពភូមិន្ទថៃ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២ខែតុលាឆ្នាំ២០២៥ថា អតីតមេបញ្ជាការភូមិភាគ២ លោក Boonsin Padklang ត្រូវបានតែងតាំងជាទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ពថៃ ដើម្បីផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងការពារជាតិ។

តួនាទីថ្មីរបស់ Padklang មានដូចជា ផ្តល់ការណែនាំ និងអនុសាសន៍ជាយុទ្ធសាស្ត្រ លើការគ្រប់គ្រង សន្តិសុខ ការការពារជាតិ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀត ដល់អគ្គមេបញ្ជាការ ព្រមទាំងអនុវត្តការងារជាក់លាក់ ដើម្បីជួយ ឬគាំទ្រអគ្គមេបញ្ជាការ ក្នុងការប្រតិបត្តិបេសកកម្មដែលបានកំណត់។
យ៉ាងណាមិញ ការទទួលយកតំណែងនេះ ត្រូវគេដឹងថាហាក់ផ្ទុះស្រឡះនឹងអ្វីដែលលោកធ្លាប់លើកឡើងកាលពីខែសីហាកន្លងទៅ។ ក្នុងពិធីបុណ្យសាសនាមួយនៅវត្ត Suan Thammapiti នៃស្រុក Mueang ខេត្ត Kalasin កាលពីថ្ងៃអាទិត្យទី១៧ខែសីហាឆ្នាំ២០២៥ លោក Padklang បានប្រកាសក្ដែងៗថា ខ្លួននឹងមិនទទួលមុខតំណែងនយោបាយណាមួយឡើយ បន្ទាប់ពីចូលនិវត្តន៍ ដោយសុំធ្វើត្រឹមជាពលរដ្ឋល្អម្នាក់ប៉ុណ្ណោះ។
ការនិយាយបាតដៃខ្នងដៃរបស់ Padklang ទំនងជាមានហេតុផលសំខាន់ ពាក់ព័ន្ធនឹងការការពារខ្លួន។ បន្ទាប់ពីតំណែងដ៏ខ្ពស់ និងចម្រូងចម្រាស លោក Padklang បានប្រឈមមុខនឹងហានិភ័យនៃការក្លាយជាគោលដៅនយោបាយ។ បុរសដែលបញ្ឆេះឲ្យមានសង្គ្រាម និងភាពតានតឹងជាមួយកម្ពុជារូបនេះ អាចមានការព្រួយបារម្ភអំពីការប្រឈមមុខនឹងការវាយប្រហារតាមផ្លូវច្បាប់ ឬនយោបាយពីគូប្រជែង និងក្រុមដែលរងផលប៉ះពាល់ដោយការបង្ក្រាបរបស់គាត់លើឧក្រិដ្ឋកម្មឆ្លងដែន និងការរត់ពន្ធខុសច្បាប់។ ហេតុដូច្នេះហើយ ដោយទទួលយកតួនាទីជាទីប្រឹក្សាអគ្គមេបញ្ជាការកងទ័ព លោក Padklang បានរក្សាតំណែង និងឋានៈផ្លូវការនៅក្នុងឋានានុក្រមយោធា។ នេះប្រៀបដូចជាយ័ន្តការពារខ្លួនរបស់ Padklang ពីការប៉ះទង្គិចផ្នែកនយោបាយ ឬបញ្ហាប្រឈមផ្នែកច្បាប់ ដែលអនុញ្ញាតឲ្យគាត់រក្សានូវឥទ្ធិពល និងភាពស្របច្បាប់មួយចំនួន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


