សន្តិសុខសង្គម
នគរបាលស្រុកសាមគ្គីមុនីជ័យចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីប្លន់ម៉ូតូ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយបណ្ដាកម្លាំងប៉ុស្ដិ៍តាមស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូមួយគ្រឿងពីយុវជនម្នាក់បានសម្រេច។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចផ្លូវលំភូមិ ត្រាចកោង ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ខណៈដែលកំពុងព្យាយាមជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួន។ ជនសង្ស័យមានឈ្មោះ វឿន វ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគាមុនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងត្រូវបានបញ្ជូនមកអធិការនគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត។

តាមរបាយការណ៍របស់អធិការនគរបាលស្រុក កាលពីវេលា២២និង៣០នាទី ជនសង្ស័យបានធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ពណ៍ខ្មៅ ឆ្នាំ2021 ពាក់ផ្លាកលេខកំពង់ស្ពឺ 1T-7189 និងទូរសព្ទមួយគ្រឿងពីយុវជនម្នាក់ឈ្មោះ លឹម ណារីម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកោះ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ នៅចំណុចផ្លូវកៅស៊ូលេខ1kS2 ស្ថិតនៅភូមិកណ្តក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះគេចខ្លួន។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុក និងកម្លាំងតាមបណ្ដាប៉ុស្ដិ៍បានចេញប្រតិបត្តិការតាមរកជនសង្ស័យរហូតឃើញ និងឈានដល់ការឃាត់ខ្លួនតែម្ដង៕

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


