សន្តិសុខសង្គម
នគរបាលខណ្ឌដង្កោ បញ្ជូនក្មេងទំនើង៩នាក់ ទៅតុលាការពាក់ព័ន្ធបង្កហិង្សាដោយចេតនានិងកាប់ប្លន់យកស្លាកលេខ
ក្មេងទំនើងប្រុសស្រីចំនួន០៩នាក់ ក្នុងចំណោមបក្ខពួកជាង ២០នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះ ០២នាក់ ដោយម្នាក់រងរបួសក្បាលចំនួន១០ថ្នេរ និងម្នាក់ទៀតរងរបួសស្រាល រួចកាប់ប្លន់យកស្លាកលេខម៉ូតូ និងទូរស័ព្ទ។ កាលពីព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ នគរបាលខណ្ឌដង្កោ បញ្ជូនជនសង្ស័យប្រុសស្រី ០៩នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

លោកវរេសនីយ៍ទោ ជាង ហុកសែ អធិការង ទទួលផែនការងារព្រហ្មទណ្ឌបានអោយដឹងថា បន្ទាប់ពីក្រុមក្មេងទំនើងបានធ្វើសកម្មភាពគប់វាយប្លន់ស្លាកលេខម៉ូតូនិងទូរស័ព្ទ ពីយុវជន១ក្រុមទៀត បណ្ដាលឲ្យជនរងគ្រោះ០២នាក់ រងរបួសធ្ងន់ស្រាល។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន៩នាក់ និងដកហូតម៉ូតូចំនួន៥គ្រឿង SUZUKI NEX ពណ៌សលាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ1LT-0792 ១គ្រឿង, ម៉ូតូម៉ាកSUZUKI NEX2 ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HW-5734 ១គ្រឿង , ម៉ូតូម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LK-8431 ១គ្រឿង, ម៉ូតូម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1LV-2040 ១គ្រឿង , ម៉ូតូម៉ាកHONDA DREAM C125 ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1MH-5296 ១គ្រឿង, ទូរស័ព្ទដៃម៉ាក IPHONE ចំនួន០៣គ្រឿង ,ដងឆ័ត្រពណ៌ស១ដើម,ដុំថ្មចំនួន០៥ដុំ ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យប្រុសស្រីទាំង ០៩នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសតាមផ្លូវច្បាប់ ។ ចំណែកបក្ខពួកសេសសល់ ជាង ១០នាក់ទៀត សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ យកមកផ្តន្ទាទោស មិនអោយរួចខ្លួននោះឡើយ ។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង១៩យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ជនរងគ្រោះមើលប្រដាល់នៅស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ ។ បន្ទាប់មកបានបបួលគ្នាទៅអង្គុយលេង និងទិញស្រាបៀផឹកនៅតាមផ្លូវបេតុងច្រកចូលបុរីមួយជាប់មាត់ស្ទឹងស្ពានបាក់ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។



ដោយបានអង្កុយផឹកស៊ីបណ្ដើរ និងមើលកម្មវិធីប្រដាល់ ដែលគេចាក់បញ្ចាំងតាមស្លាយរបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទពីចម្ងាយបណ្តើរ កម្មវិធីប្រដាល់បានបិទការបញ្ចាំងស្លាយ ពួកគេនៅអង្គុយផឹកសុីបន្តរហូតដល់វេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ស្រាប់តែក្រុមជនសង្ស័យខាងលើ មានគ្នាប្រហែល២៤នាក់ ជិះម៉ូតូប្រហែល១២គ្រឿងទៅដល់ ធ្វើសកម្មភាពប្រើដុំថ្ម ដងឆ័ត្រ និងដាវ គប់ វាយនិងកាប់ទៅលើជនរងគ្រោះ ពេលនោះបណ្ដាលឲ្យជនរងគ្រោះឈ្មោះ ប៉ន ពេជ្រពន្លឺ បណ្ដាលឱ្យរងរបួសក្បាលយ៉ាងដំណំ ហើយក្រុមជនរងគ្រោះ ក៏បាននាំគ្នាគេចចេញ ហើយក្រុមជនសង្ស័យបានកាប់បំផ្លាញម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HZ-7108 របស់ជនរងគ្រោះឈ្មោះ រ៉េត វិសាល បណ្ដាលឱ្យខូចខាត
បន្តកាប់យកស្លាកលេខម៉ូតូភ្នំពេញ1HZ-7108 និងទូរស័ព្ទដៃម៉ាក IPHONE 14 PROMAX រួចនាំគ្នាជិះម៉ូតូគេចខ្លួន ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


