ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ១ ដឹកនាំក្រុមការងារបច្ចេកទេសពិនិត្យគុណភាពផ្លូវបេតុង និងប្រព័ន្ធលូរំដោះទឹក ទើបស្ថាបនារួច
ដើម្បីធានាគុណភាព សុវត្ថិភាព ផ្លូវដែលទើបតែស្ថាបនារួចនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ១ អាជ្ញាធរ បានសហការជាមួយនឹងក្រុមការងារបច្ចេកទេសសាលារាជធានី ចុះធ្វើការត្រួតពិនិត្យកម្រាស់ និង គុណភាព ដែលខាងក្រុមហ៊ុនម៉ៅការធ្វើការស្ថាបនារួចរាល់។


ជាក់ស្ដែងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ អាជ្ញាធរស្ទឹងមានជ័យ ១ បានដឹកនាំក្រុមការងារបច្ចេកទេសសាលារាជធានីភ្នំពេញ សហការជាមួយ ការិយាល័យខណ្ឌមានជ័យ ចុះពិនិត្យគុណភាពផ្លូវបេតុង និង ប្រព័ន្ធលូរំដោះទឹក ស្ថិតនៅភូមិមានជ័យ ១ មានជ័យ ២ ថ្មី និង ភូមិទ្រា ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យ ១ បានបញ្ជាក់ថា ទីតាំងការដ្ឋានស្ថាបនាចាក់ផ្លូវបេតុងនេះ អាជ្ញាធរសង្កាត់បានប្រើប្រាស់ថវិកាអភិវឌ្ឍន៍ឆ្នាំ ២០២៥ ដើម្បីជួយសម្រួលដល់ការធើ្វដំណើររបស់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ក្នុងនោះ អាជ្ញាធរ បានប្រើប្រាស់ថវិកាអភិវឌ្ឍន៍ឆ្នាំ ២០២៥ លើគម្រោងស្ថាបនាផ្លូវបេតុងមានប្រវែង ២៥៧ ម៉ែត្រ និង ទទឹង ៥ ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់។



ជាមួយគ្នាផងដែរ អាជ្ញាធរ និងមន្រី្តជំនាញ ត្រួតពិនិត្យរួចឃើញថា ទីតាំងផ្លូវដែលស្ថាបនានេះត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


