Connect with us

ព័ត៌មានអន្ដរជាតិ

​រដ្ឋមន្ត្រី​​​​ការពារជាតិថៃ​ឡើង​ជិះ​​យន្តហោះ​​ចម្បាំង​​Gripen-E​ របស់ស៊ុយអែត​​

បានផុស

នៅ

រដ្ឋមន្ត្រី​ការ​ពារជាតិ​ថៃ ឧត្តមសេនីយ៍​​ ​Natthapon Narkphanit ​បាន​ឡើង​ជិះសាកល្បង​​​លើ​យន្តហោះ​ចម្បាំង​ ​Gripen-E ​​របស់​ស៊ុយអែត​ដែល​ថៃ​ចុះ​ហត្ថលេខាទិញ​ ក្នុងអំឡុង​ពេលលោក​​ចូលរួម​​​ទស្សនា​សាលពិព័រណ៍​យន្តហោះ​របស់​​ក្រុម​​ផលិ​ត​យន្តហោះ​របស់​​របស់​ប្រទេសស៊ុយអែត Saab AB នៅ​ទីក្រុងបាងកក​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព្រឹត្តិការណ៍​​​​តាំងពិព័រណ៍​​ឧបករណ៍​ការពារជាតិ​និង​សន្តិសុខ​ ២០២៥ ​ក្នុងទីក្រុង​បាងកក មានរៀបចំ​តាំងបង្ហាញ​​នូវ​ប្រភេទ​​យន្តហោះ​ចម្បាំង Gripen-E​ ដែល​ប្រទេសថៃ​​​បាន​ចុះ​ហត្ថលេខា​ទិញ​ពី​ប្រទេសស៊ុយអែត និង​គ្រោង​​​ផ្គត់ផ្គង់​ឲ្យ​ប្រទេស​ចាប់តាំង​ពី​​​ចុង​ឆ្នាំនេះ​ទៅ។​

​​ក្នុង​​ការ​ទស្សនា​​សាលពិព័រណ៍​នោះ ក៏​មានវត្តមានមេ​​បញ្ជាការ​​​កង​​​ទ័ព​អាកាសថៃ (Royal Thai Air Force) លោក ​​Sakesan Kantha ឯកអគ្គ​​រាជ​​​​​ទូត​ស៊ុយអែត លោកស្រី Anna Hammargren។

ស្ថានទូត​ស៊ុយអែតប្រចាំទីក្រុងបាងកក​បាន​បង្ហោះ​ព័ត៌មានថា៖«ដំណើរទស្សនកិច្ចនេះបានឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្រដែលកំពុងកើនឡើងរវាងប្រទេសថៃ និងស៊ុយអែត ដែលពង្រីកពីនិរន្តរភាព និងការច្នៃប្រឌិតដល់បច្ចេកវិទ្យាការពារជាតិ»​​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម