ព័ត៌មានអន្ដរជាតិ
សមាជិកសភាស៊ុយអែតចេញមុខតវ៉ាឲ្យបង្កកការលក់ Gripen ទៅឲ្យថៃ ព្រោះអាចបង្កវិនាសកម្មធ្ងន់ធ្ងរ
ទន្ទឹងមានការចុះផ្សាយយ៉ាងទូលំទូលាយអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ-លក់យន្តហោះចម្បាំង Gripen E/Fសេរីថ្មីរវាងប្រទេសថៃនិងប្រទេសស៊ុយអែត ដែលបង្កទៅជាការជជែកពិភាក្សានិងការតវ៉ាយ៉ាងខ្លាំងលើបណ្តាញសង្គមអំពីការប្រើប្រាស់រំលោភបំពានរបស់ប្រទេសថៃ សមាជិកសភាស៊ុយអែតចាប់ផ្តើមបញ្ជេញសំឡេងអំពាវនាវឲ្យបង្កការផ្គត់ផ្គង់ទៅឲ្យប្រទេសថៃដែលប្រើប្រាស់សម្រាប់ការវាយប្រហារកម្ពុជា។
តាមសេចក្តីប្រកាស ការវាយប្រហាររបស់ប្រទេសថៃមកលើព្រំដែនរបស់ប្រទេសកម្ពុជា គឺអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រើប្រាស់យន្តហោះចម្បាំង Gripen ដែលផលិតនៅស៊ុយអែត ជាប្រទេសទេសដែលប្រកាន់យកការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងល្អ។

សមាជិកសភាស៊ុយអែត លោកស្រី Emma Nohren សមាជិកសភាសម្រាប់គណបក្សបៃតងស៊ុយអែត បានអំពាវនាវឲ្យមានការបង្កកការលក់យន្តហោះចម្បាំងដែលទើបចុះហត្ថលេខារួចកាលថ្ងៃទី២៥ខែសីហា ទៅឲ្យប្រទេសថៃ និងប្រទេសមិនប្រជាធិបតេយ្យផ្សេងទៀត។
តាមរយៈអ្នកនាំពាក្យគោលនយោបាយការបរទេសរបស់គណបក្សបៃតងស៊ុយអែត លោក Jacob Risberg ដែលបានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ក្រោយការចុះហត្ថលេខា បានឲ្យដឹងថា លក្ខណៈវិនិច្ឆ័យប្រជាធិបតេយ្យសម្រាប់ការនាំចេញអាវុធត្រូវតែរឹតបន្តឹង បន្ទាប់ពីប្រទេសថៃប្រើប្រាស់ Jas Gripen ប្រឆាំងនឹងគោលដៅនៅកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍នោះ យន្តហោះចម្បាំង Gripen របស់ស៊ុយអែតត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធយ៉ាងសកម្មជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់យន្តហោះចម្បាំង នៅពេលដែលប្រទេសថៃថ្មីៗនេះបានវាយប្រហារលើគោលដៅនានានៅតាមព្រំដែនកម្ពុជាក្នុងជម្លោះមួយដែលត្រូវបានគេរាយការណ៍ថា បានសម្លាប់ជីវិតមនុស្សជាង៣០ នាក់មកទល់ពេលនេះ។
សេចក្តីថ្លែងការណ៍នោះ បានអះអាងថា វាស្ថិតនៅក្នុងស្ថានភាពប្រែប្រួលខ្លាំង ដែលយន្តហោះចម្បាំង Jas Gripen ត្រូវបានគេប្រើប្រាស់ក្នុងការប្រយុទ្ធជាលើកដំបូង និងជាកន្លែងដែលយោធាថៃកំពុងព្យាយាមពន្លឿនការទិញយន្តហោះបន្ថែម។ហានិភ័យនៃការកើនឡើងខ្លាំងសម្បើមណាស់ ក៏ដូចជាលទ្ធភាពដែលយន្តហោះស៊ុយអែត Jas Gripen នឹងរួមចំណែកដល់សេណារីយ៉ូដែលពង្រឹងរបបផ្តាច់ការ។

ទោះបីជាមានការដាក់ចេញនូវលក្ខណៈវិនិច្ឆ័យប្រជាធិបតេយ្យជា «លក្ខខណ្ឌកណ្តាល» សម្រាប់ការអនុម័តលើការត្រួតពិនិត្យផលិតផលយុទ្ធសាស្ត្រ (ISP) នៃការលក់អាវុធតាំងពីឆ្នាំ ២០១៨ ក៏ដោយ ការលក់ទៅឱ្យរបបផ្តាច់ការ និងប្រទេសមិនប្រជាធិបតេយ្យដែលគ្រប់គ្រងដោយយោធាដូចជាប្រទេសថៃបានកើនឡើងយ៉ាងខ្លាំង និងឈានដល់កម្រិតកំណត់ត្រាកាលពីឆ្នាំមុន។
ចន្លោះឆ្នាំ ២០១៩ និង ២០២៣ ស៊ុយអែតបាននាំចេញផលិតផលយោធាដែលមានតម្លៃ ២ពាន់លានក្រូន័រ (ជាង២០០លានដុល្លារ) ទៅប្រទេសថៃ។ ការនាំចេញទៅកាន់ប្រទេសថៃ និងរបបមិនប្រជាធិបតេយ្យផ្សេងទៀត រួមទាំងប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងតួកគី តំណាងឱ្យច្រើនជាងមួយភាគបីនៃការនាំចេញអាវុធសរុបរបស់ស៊ុយអែតកាលពីឆ្នាំមុន។ នេះបើយោងតាមការវិភាគរបស់សមាគមសន្តិភាព និងអាជ្ញាកណ្តាលស៊ុយអែត៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


