ព័ត៌មានអន្ដរជាតិ
ជប៉ុន ផ្អាកជើងហោះហើរភ្លាមៗ ក្រោយផ្ទុះភ្នំភ្លើងគំរាមគំហែងដល់ជីវិត
ការផ្ទុះដ៏ខ្លាំងក្លាមួយបានវាយប្រហារភ្នំភ្លើង Sakurajima នៅលើកោះ Kyushu ភាគនិរតីនៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃអាទិត្យទី ១៦ ខែវិច្ឆិកា ដោយបញ្ជូនផ្សែង-ផេះយ៉ាងច្រើនសន្ធឹកសន្ធាប់ឡើងដល់កម្ពស់ ៤.៤ គីឡូម៉ែត្រ និងបណ្តាលឲ្យមានការលុបចោលជើងហោះហើរជាងរាប់សិបភ្លាមៗ។

ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានរាយការណ៍ថា ការផ្ទុះដំបូងបានកើតឡើងនៅម៉ោងប្រហែល ១ ព្រឹក ម៉ោងក្នុងស្រុកនៅជិតរណ្តៅ Minamidake បន្ទាប់មកដោយការផ្ទុះពីរបន្ថែមទៀតនៅម៉ោងប្រហែល ២:៣០ ព្រឹក និង ៨:៥០ ព្រឹក។ ផេះភ្នំភ្លើងបានអណ្តែតទៅភាគឦសាន ប៉ះពាល់ដល់ទីក្រុង Kagoshima ក៏ដូចជាខេត្ត Miyazaki និងផ្នែកខ្លះនៃតំបន់ Kumamoto។
អាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា ជើងហោះហើរប្រហែល ៣០ ចេញចូលអាកាសយានដ្ឋាន Kagoshima ត្រូវបានលុបចោលដោយសារតែផេះធ្លាក់ និងវិធានការសុវត្ថិភាពពាក់ព័ន្ធ ។ យ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីការរងរបួស ឬការខូចខាតរចនាសម្ព័ន្ធអគារទេ ប៉ុន្តែថ្មភ្នំភ្លើងធំៗត្រូវបានខ្ចាយទៅដល់ស្ថានីយ៍ទីប្រាំនៃភ្នំភ្លើង ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃការផ្ទុះ។ ប៉ុន្តែមិនមានលំហូរភ្នំភ្លើង pyroclastic ត្រូវបានគេសង្កេតឃើញ ក្នុងអំឡុងពេលហរតុការណ៍ផ្ទុះនោះទេ។
សូមបញ្ចាក់ដែរថា Sakurajima គឺជាភ្នំភ្លើងសកម្មបំផុតមួយក្នុងប្រទេសជប៉ុន ហើយត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយសារតែការផ្ទុះញឹកញាប់របស់វា។ ភ្នំភ្លើងនេះ ដើមឡើយជាកោះមួយមុនពេលត្រូវបានភ្ជាប់ទៅនឹងឧបទ្វីប Osumi ក្នុង Kyushu បន្ទាប់ពីលំហូរកម្អែលភ្នំភ្លើងដ៏ធំមួយ ក្នុងឆ្នាំ ១៩១៤៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
១១ នាក់ស្លាប់ និង១២ នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីនៅ ឥណ្ឌូណេស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


