ព័ត៌មានអន្ដរជាតិ
អាស៊ាន ២ប្រទេស ជួបគ្រោះផ្ទុះភ្នំភ្លើង ឈានដល់ប្រកាសអាសន្ន និងជម្លៀសពលរដ្ឋ បន្ទាន់
នៅថ្ងៃអាទិត្យ ទី៣ ខែឧសភា ឆ្នាំ២០២៦ ប្រទេសអាស៊ានចំនួន២ គឺ ឥណ្ឌូណេស៊ី និងហ្វីលីពីន សុទ្ធតែ ជួបគ្រោះផ្ទុះភ្នំភ្លើង បណ្តាលឲ្យមានការប្រកាសអាសន្ន និងជម្លៀសពលរដ្ឋ ទៅកាន់កន្លែងសុវត្ថិភាព។

តាមការផ្សាយរបស់ The Star, នៅឥណ្ឌូណេស៊ី ភ្នំភ្លើង Semeru ដែលជាភ្នំភ្លើងដ៏គ្រោះថ្នាក់ និងសកម្មបំផុតមួយ បានផ្ទុះនៅម៉ោង៨ព្រឹក បាញ់ផេះ ឡើងលើមេឃកម្ពស់ រហូតដល់ទៅ ៩០០ម៉ែត្រ បណ្តាលឲ្យអាជ្ញាធរ ចេញការប្រកាសអាសន្នកម្រិត ៣ និងព្រមានពលរដ្ឋ នៅឲ្យឆ្ងាយរង្វង់ ១៣គីឡូម៉ែត្រ ពីភ្នំភ្លើងនេះ។
មុនពេលផ្ទុះ ទិន្នន័យអង្កេត បង្ហាញថា ភ្នំភ្លើង Semeru ដែលស្ថិតក្នុងខេត្ត ជ្វាខាងកើត បានរង្គើដល់ទៅ ១៨ដង។
ចំណែក នៅហ្វីលីពីនឯណោះ ក៏កើតមានគ្រោះផ្ទុះភ្នំភ្លើងដែរ ដោយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួន ជាបន្ទាន់ និងប្រកាសអាសន្ន កម្រិត៣ ដូចគ្នា។

យោងតាមវិទ្យាស្ថានភ្នំភ្លើងវិទ្យារបស់ហ្វីលីពីន, ភ្នំភ្លើង Mayon បានផ្ទុះ បង្ខំឲ្យមនុស្សជិត ១ ៥០០គ្រួសារ ត្រូវជម្លៀសជាបន្ទាន់ ទៅកាន់មជ្ឈមណ្ឌលជម្លៀសបណ្តោះអាសន្ន។
ស្ថាប័ននេះ បានឲ្យដឹងថា ភ្នំភ្លើងបានបាញ់ផេះ ជះគ្របលើខេត្ត Albay បង្កជាផលប៉ះពាល់ខ្លាំងគួសម ហើយចេញការព្រមានអំពីបំណាក់ដី និងលំហូរនៃកម្អែភ្នំភ្លើងផងដែរ។
លើសពីនេះ ហ្វីលីពីន បានដាក់បំរាម មិនឲ្យនរណាម្នាក់ ចូលទៅក្នុងតំបន់គ្រោះថ្នាក់ រង្វង់៦គីឡូម៉ែត្រ ជុំវិញភ្នំភ្លើងនេះ ដាច់ខាត៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


