ព័ត៌មានអន្ដរជាតិ
ភ្នំភ្លើង Semeru នៅ ឥណ្ឌូណេស៊ី ផ្ទុះ ៣ដងទៀតហើយ បង្ខំឲ្យជម្លៀស មនុស្សជាបន្ទាន់
Semeru ដែលជាភ្នំភ្លើងសកម្មនិងកំណាច របស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះទៀតហើយ នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយបង្កឲ្យមានការជម្លៀសមនុស្ស ជាបន្ទាន់។

តាមការផ្សាយរបស់ The Star ដែលដកស្រង់សម្តីរបស់មន្ត្រីនៅប៉ុស្តិ៍សង្កេតការណ៍ ភ្នំភ្លើង Semeru, ភ្នំនេះបានផ្ទុះ ៣ដងទៀត ចន្លោះម៉ោង ១:០៥ នាទីរំលងអធ្រាត្រ ដល់ម៉ោង ៨:៣៧ នាទីព្រឹក ខណៈការផ្ទុះមួយលើកៗ មានរយៈពេល ១០៩-១៤២ វិនាទី។
ក្នុងចំណោមការផ្ទុះទាំង៣លើក ការផ្ទុះខ្លាំងបំផុត គឺកើតឡើងនៅម៉ោង ៦:២៨ នាទីព្រឹក ដោយបាញ់ផេះឡើងលើមេឃកម្ពស់ ១ ០០០ម៉ែត្រ និងបង្ខំឲ្យពលរដ្ឋនៅជុំវិញនោះ ជម្លៀសខ្លួន ជាបណ្តោះអាសន្ន សិន។
កាលពីដើមខែនេះ ភ្នំភ្លើង Semeru ក៏ផ្ទុះដែរ ដោយបាញ់ផេះ ឡើងលើមេឃកម្ពស់ ៩០០ម៉ែត្រ បណ្តាលឲ្យអាជ្ញាធរ ចេញការប្រកាសអាសន្នកម្រិត ៣ និងព្រមានពលរដ្ឋ នៅឲ្យឆ្ងាយរង្វង់ ១៣គីឡូម៉ែត្រ ពីភ្នំភ្លើងនេះ។
មុនពេលផ្ទុះ ទិន្នន័យអង្កេត បង្ហាញថា ភ្នំភ្លើង Semeru ដែលស្ថិតក្នុងខេត្ត ជ្វាខាងកើត បានរង្គើដល់ទៅ ១៨ដង។
សូមជម្រាបថា Semeru ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មជិត ១៣០ភ្នំរបស់ ឥណ្ឌូណេស៊ី។ ការផ្ទុះដ៏ធំលើកចុងក្រោយរបស់ភ្នំនេះ គឺកាលពីឆ្នាំ២០២១ ដែលបានសម្លាប់មនុស្ស ៥១នាក់ និងរបួសរាប់រយនាក់ ហើយជម្លៀសមនុស្សជាង ១០ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


