ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយសារបំណាក់ដីនៅឥណ្ឌូណេស៊ី កើនឡើងដល់១៨នាក់ ខណៈរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន
ទីភ្នាក់ងារព័ត៍មានរ៉យទ័របានចុះផ្សាយនាថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៥នេះថា ការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ចំនួនពីរនៃខេត្តកោះជ្វាកណ្ដាល របស់ប្រទេសឥណ្ឌូណេស៊ី បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៨នាក់ ខណៈរាប់សិបនាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បំណាក់ដីដ៏ធំមួយនៅក្នុងទីក្រុង Cilacap កាលពីសប្តាហ៍មុន បានកប់ផ្ទះរាប់សិបខ្នងនៅភូមិ Cibeunying ឲ្យស្ថិតនៅក្រោមដីដែលមានកម្រាស់ពី៣ទៅ៨ម៉ែត្រ ដែលធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះជួបការលំបាកខ្លាំង ក្នុងការរុករកជនរងគ្រោះដែលជាប់នៅក្រោមស្រទាប់ភក់ និងកម្ទេចកម្ទីដ៏ជ្រៅ។
លោក M. Abdullah ប្រធានផ្នែកមូលដ្ឋាននៃទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាននិយាយថា គ្រោះមហន្តរាយនៅ Cilacap បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់១៦នាក់ ខណៈមនុស្ស៧នាក់នៅតែបាត់ខ្លួនគិតត្រឹមព្រឹកថ្ងៃចន្ទនេះ។ តាមរយៈវីដេអូពីទូរទស្សន៍ KompasTV បានបង្ហាញថា ម៉ាស៊ីនអេស្កាវ៉ាទ័រត្រូវបានដាក់ពង្រាយដើម្បីជីកកកាយឆ្លងកាត់ផ្ទៃដីដ៏ក្រាស់ឃ្មឹក។
BNPB បានឲ្យដឹងថា ក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយ មនុស្ស២នាក់បានស្លាប់ និង២៧នាក់ត្រូវបានរាយការណ៍ថាបាត់ខ្លួន បន្ទាប់ពីការបាក់ដីបានវាយប្រហារស្រុក Banjarnegara កាលពីថ្ងៃសៅរ៍។ ការបាក់ដីនេះបានបំផ្លាញផ្ទះប្រហែល៣០ខ្នង និងតំបន់កសិកម្មមួយចំនួន។
ទីភ្នាក់ងារឧតុនិយមរបស់ឥណ្ឌូណេស៊ី បានព្រមានថា រដូវវស្សាបានចាប់ផ្តើមក្នុងខែកញ្ញា ហើយត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ខែមេសាឆ្នាំក្រោយ ដែលបង្កើនហានិភ័យនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងបំណាក់ដីបន្ថែមទៀត៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ


