ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើង «Laki-Laki» នៅឥណ្ឌូណេស៊ី ព្រួសផ្សែងខ្មៅពេញមេឃ បង្ខំឱ្យព្រលានយន្តហោះបិទទ្វារបន្ទាន់
អាជ្ញាធរឥណ្ឌូណេស៊ី បានឱ្យដឹងថា ភ្នំភ្លើងដ៏សកម្មមួយនៅភាគខាងកើតនៃប្រទេស បានផ្ទុះឡើងជាច្រើនលើកច្រើនសាពេញមួយថ្ងៃសុក្រនេះ ដោយបានព្រួសផ្សែង និងផេះភ្នំភ្លើងយ៉ាងសន្ធោសន្ធៅទៅលើអាកាស ដែលបណ្តាលឱ្យព្រលានយន្តហោះនៅក្នុងតំបន់នោះ ត្រូវបង្ខំចិត្តបិទទ្វារជាបណ្តោះអាសន្ន។

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារតាមដានភ្នំភ្លើងជាតិ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ភ្នំភ្លើង Lewotobi Laki-Laki ដែលស្ថិតនៅលើកោះ Flores បានផ្ទុះឡើងយ៉ាងខ្លាំងនៅវេលាម៉ោង ១១ និង ១៥ នាទីព្រឹក ដោយបាញ់ចេញនូវកម្ទេចកម្អែល និងផេះភ្នំភ្លើងឡើងលើមេឃកម្ពស់រហូតដល់ ២,៥គីឡូម៉ែត្រ។ ការផ្ទុះដ៏ខ្លាំងនេះ បានកើតឡើង បន្ទាប់ពីមានការផ្ទុះតូចៗជាច្រើនលើក តាំងពីព្រលឹមស្រាងៗមកម៉្លេះ។
ដោយសារតែស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភ អាជ្ញាធរបានដំឡើងកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុតទីពីរ និងបានហាមឃាត់ដាច់ខាតមិនឱ្យប្រជាពលរដ្ឋចូលទៅជិតក្នុងរង្វង់ ៥គីឡូម៉ែត្រ ជុំវិញមាត់រណ្ដៅភ្នំភ្លើងឡើយ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារភ្នំភ្លើង ក៏បានព្រមានដល់ប្រជាជនដែលរស់នៅក្បែរដងទន្លេ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់កម្អែលភ្នំភ្នើង ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង។
លោក Partahian Panjaitan ប្រធានព្រលានយន្តហោះក្នុងតំបន់ បានប្រាប់ថា អាជ្ញាធរ បានសម្រេចចិត្តផ្អាកដំណើរការព្រលានយន្តហោះ នៅក្នុងក្រុង Maumere ដែលស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីភ្នំភ្លើងភ្លាមៗ ដែលការបិទនេះ បានប៉ះពាល់ដល់ជើងហោះហើរក្នុងស្រុកចំនួន៥។
សូមជម្រាបថា ភ្នំភ្លើង ដែលមានកម្ពស់ ១ ៥៨៤ម៉ែត្រមួយនេះ ធ្លាប់បានផ្ទុះ និងព្រួសផ្សែងយ៉ាងសាហាវកម្ពស់ដល់ទៅ ១៨គីឡូម៉ែត្រ ដែលកាលណោះបានបង្ខំឱ្យលុបចោលជើងហោះហើរអន្តរជាតិរហូតដល់ ២៤ នៅលើកោះទេសចរណ៍បាលី។
ឥណ្ឌូណេស៊ី គឺជាប្រទេសប្រជុំកោះដ៏ធំមួយ ដែលតែងតែជួបប្រទះគ្រោះរញ្ជួយដី និងការផ្ទុះភ្នំភ្លើងញឹកញាប់បំផុត ដោយសារតែភូមិសាស្ត្ររបស់ប្រទេសនេះស្ថិតនៅលើតំបន់ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» ឬហៅថា Pacific Ring of Fire៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


