ព័ត៌មានជាតិ
អគ្គិសនីក្រចេះ នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ដើម្បីជួសជុល ត្រួតពិនិត្យគ្រឿងបរិក្ខារឡើងវិញ
អគ្គិសនីក្រចេះបានសេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីលើខ្សែបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ២២ គីឡូវ៉ុល និង ៣៥ គីឡូវ៉ុល ចេញពីអនុស្ថានីយក្រចេះ (GS34) ក្នុងក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ ធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើតំហែទាំ ត្រួតពិនិត្យ ជួសជុលបរិក្ខារអគ្គិសនីប្រចាំឆ្នាំ ២០២៥ នៅក្នុងអនុស្ថានីយក្រចេះ និងកែសម្រួលខ្សែបណ្តាញតង់ស្យុងមធ្យម ២២ គីឡូវ៉ុល នឹងបណ្តាលឱ្យដាច់នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។
នាថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានរយៈពេល ១ ថ្ងៃ ចាប់ពីម៉ោង ៨:០០នាទី ដល់ម៉ោង ១៧:៣០នាទី មានទីតាំងមួយចំនួន ដូចជា៖ ទី១ នៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ, ទី២ នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ, ទី៣ អគ្គិសនីត្បូងឃ្មុំ (កំពង់រាំង) ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗ៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


