ព័ត៌មានជាតិ
ខេត្តក្រចេះ មានកសិដ្ឋានចិញ្ចឹមគោធំៗ ៣ កន្លែង ផ្គត់ផ្គង់សាច់ក្នុងស្រុក និងនាំចេញគោរស់ទៅប្រទេសក្រៅ
ខេត្តក្រចេះមានកសិដ្ឋានចិញ្ចឹមសត្វគោធំៗចំនួន ៣ កន្លែង ស្ថិតនៅក្នុងស្រុកស្នួល។ ទី១- កសិដ្ឋានចិញ្ចឹមសត្វគោរបស់ក្រុមហ៊ុន ធីអាហ្គូ, ទី២- កសិដ្ឋានចិញ្ចឹមសត្វគោ សាលី អូម៉ឹស ដែលទើបរៀបចំដាក់ពាក្យស្នើសុំបង្កើតកសិដ្ឋាន និងទី៣- កសិដ្ឋានដង្ខៅប៉ាង។
កសិដ្ឋានទាំងនោះ គឺជាកសិដ្ឋានចិញ្ចឹមសត្វគោ សម្រាប់ផ្គត់ផ្គង់សាច់ក្នុងស្រុក និងនាំចេញសត្វគោរស់ទៅប្រទេសក្រៅ ដូចជា ប្រទេសវៀតណាម ជាដើម។

លោក ឆាយ ប៉ាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោ ដង្ខៅ ប៉ាង នៅស្រុកស្នួល ខេត្តក្រចេះ បានលើកទឹកចិត្តដល់កសិករដែលមានបំណងចង់ចិញ្ចឹមគោយកសាច់ គឺមិនចាំបាច់តែមានទុនធំអាចចិញ្ចឹមបាននោះទេ ពីព្រោះការចិញ្ចឹមគោ មានភាពងាយស្រួល ធន់ជំងឺ គ្រាន់តែរៀបចំដាក់ទ្រុងនិងដាក់ចំណីឲ្យបានត្រឹមត្រូវ។
លោក ឆាយ ប៉ាង ម្ចាស់កសិដ្ឋានខាងលើបានបញ្ជាក់ទៀតថា កសិដ្ឋានរបស់លោកបានចាប់ផ្ដើមចិញ្ចឹមគោយកសាច់សាកល្បងលើកដំបូងចំនួន ៤ ក្បាល។ បន្ទាប់ពីការសាកល្បងទទួលលទ្ធផលល្អ លោកក៏ចាប់ផ្ដើមដាក់ទុនពង្រីកបន្ថែម រហូតអភិវឌ្ឍន៍ទៅជាសហគ្រាសផលិតចំណីសត្វឈ្មោះ “ដង្ខៅ ប៉ាង” ដែលសព្វថ្ងៃកសិដ្ឋានក៏មានចិញ្ចឹមគោយកសាច់រហូតជាង ៣០០ ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបន្តចែកចាយទៅតាមបណ្ដាខេត្ត នៅក្នុងប្រទេសកម្ពុជា។


នៅក្នុងដំណើរការចិញ្ចឹមគោនៅក្នុងកសិដ្ឋានរបស់លោក មានគោសាច់ សរុបប្រមាណជាជិត ៣០០ ក្បាល និងគោពូជប្រមាណជាង ៥០ ក្បាល គឺបានរៀបចំទ្រុងខណ្ឌដាច់ដោយឡែកពីគ្នាចំនួន ៤ កន្លែង ដោយមានរៀបចំប្រព័ន្ធភ្លើង ទឹក មានអ្នកមើលថែប្រចាំថ្ងៃ និងមានពេទ្យសត្វចំនួន ៤ នាក់ នៅប្រចាំការផងដែរ។
ទាក់ទងនឹងការចិញ្ចឹមសត្វ គោ ក្របី របស់ប្រជាពលរដ្ឋនៅក្នុងឆ្នាំ២០២៦ លោក កេត សារឿន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានឲ្យដឹងថា ទាំងការចិញ្ចឹមសត្វគោជាលក្ខណៈគ្រួសារ និងកសិដ្ឋាន មានការកើនឡើងជាងឆ្នាំមុន ដោយសារតម្លៃទីផ្សាគោ ក្របី គឺមានតម្លៃល្អ។ ជាពិសេស កសិដ្ឋានចិញ្ចឹមសត្វគោធំៗ បានពង្រីកការចិញ្ចឹមរបស់ខ្លួន ហើយជាក់ស្ដែងថ្មីៗនេះ មានកសិដ្ឋានចំនួនពីរ នៅក្នុងស្រុកស្នួល បានកំពុងរៀបចំចុះបញ្ជីនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
លោកបន្តថា បច្ចុប្បន្នការចិញ្ចឹមសត្វគោ ក្របី មានទាំងលក្ខណៈគ្រួសារ និងកសិដ្ឋាន មានការផុលផុសច្រើន៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


