Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ នឹងចាត់វិធាន​ការ​អ្នក​បើកដៃឱ្យរថយន្តដឹកលើសទម្ងន់ ឬបើក​វៀង​គេច​ជញ្ជីងត្រួតពិនិត្យ

បានផុស

នៅ

អ្នកនាំពាក្យនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់អ្នកសារព័តមានថា ប្រសិនបើរកឃើញមន្ត្រីណាម្នាក់មានការពាក់ព័ន្ធ ឬបើកដៃឱ្យរថយន្តដឹកលើសទម្ងន់កំណត់ធ្វើចរាចរណ៍ ឬជួយឱ្យរថយន្តជិះវៀងជញ្ជីងគេចពីការត្រួតពិនិត្យនោះ ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកពាក់ព័ន្ធ រួមទាំងប្រធានស្ថានីយជញ្ជីងនិងមន្ត្រីទទួលខុសត្រូវផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ភូមិសាស្រ្ត​ខេត្តក្រចេះ សកម្មភាពរថយន្តធុនធំមួយចំនួននៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនខ្សាច់ដោយផ្ទុក​លើស​ទម្ងន់​កំណត់ និងព្យាយាមបើកវៀងគេចស្ថានីយជញ្ជីងអចល័តកាំពី បើទោះបីជាមានចុះបង្ក្រាបចាប់ឃាត់រថយន្តជាបន្តបន្ទាប់ពីក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន យ៉ាងណក៏ដោយ។

កាលពី​យប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានចុះត្រួតពិនិត្យ និងឃាត់រថយន្តធុនធំចំនួន ៣ គ្រឿង ដែលដឹកលើសទម្ងន់កំណត់នៅចំណុចភ្នំព្រះ ស្ថិតក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។

ក្នុងប្រតិបត្តិការ មន្ត្រីជំនាញបានធ្វើការថ្លឹងនិងត្រួតពិនិត្យរថយន្តទាំង ៣ គ្រឿង ហើយបានរកឃើញថា សុទ្ធតែដឹកលើសទម្ងន់កំណត់ ដោយរថយន្តនីមួយៗដឹកលើសចន្លោះពី ២០ តោន ដល់ ២៣ តោន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម