កីឡា
អតីតជើងឯក US Open លោក Michael ពោលពាក្យថា អាកាសយានដ្ឋានអន្តរជាតិតេជោ «ពិតជាអស្ចារ្យស្ទើរមិនគួរឲ្យជឿ»
ចម្លើយដោយមិនស្ទាក់ស្ទើរចំពោះអ្នកសារព័ត៌មានរបស់ លោក Michael Campbell កីឡាករវាយកូនហ្គោលអាជីពដ៏ល្បីល្បាញគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ ពិតជាអស្ចារ្យស្ទើរមិនគួរឲ្យជឿ ដែលស្ថិតក្នុងការចាប់អារម្មណ៍បំផុតពេលមកដល់កម្ពុជាភ្លាម។

លោក Michael Campbell បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីដើមសប្តាហ៍នេះដើម្បីចូលរួមប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិដ៏ធំបំផុតនៅកម្ពុជាគឺ វឌ្ឍនៈលេជេនស៍ ចាប់ពីថ្ងៃទី១៩ ដល់ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលាន វឌ្ឍនៈ ហ្គោល រីហ្សត។ លោកត្រូវបានអ្នកគាំទ្រ និងប្រជាជនកម្ពុជាស្គាល់លោកច្រើន ដោយសារលោកធ្លាប់បានឈ្នះកំពូលកីឡាករវាយកូនហ្គោលលើលោក Tiger Woods កាលពីឆ្នាំ ២០០៥ ដើម្បីក្លាយជាម្ចាស់ជើងឯក US Open ជាពានរង្វាន់ធំបំផុតក្នុងលោក។
នៅក្នុងបទសម្ភាស បុរសសញ្ជាតិនូវែលហ្សេឡង់វ័យ ៥៦ ឆ្នាំបានលើកឡើងថា អ្វីដែលចាប់អារម្មណ៍ជាងគេបំផុតពេលមកដល់កម្ពុជាភ្លាមគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ រហូតលោកពោលពាក្យថា ពិតជាអស្ចារ្យស្ទើរមិនគួរឲ្យជឿ។

លោកមានប្រសាសន៍ថា ៖«ខ្ញុំមកដល់ទីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ អាកាសយានដ្ឋាន។ អាកាសយានដ្ឋានអន្តរជាតិតេជោ ពិតជាអស្ចារ្យស្ទើរមិនគួរឲ្យជឿ។ ខ្ញុំដឹងថា ទើបតែបើកដំណើរការប៉ុន្មានខែ ហើយខ្ញុំបានឮគេនិយាយពីវា។ វាពិតជាពិសេស និងជាទីកន្លែងដ៏អស្ចារ្យមែន អាកាសយានដ្ឋាននេះគឺពិតជាការបង្ហាញខ្លួនដ៏អស្ចារ្យរបស់កម្ពុជា»។

លោកបានបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងកាន់តែលេចធ្លោ។ ទីក្រុងនឹងកាន់តែរីកចម្រើន ហើយប្រទេសកម្ពុជាកាន់តែរីកចម្រើន។ «ខ្ញុំបានឃើញអគារជាច្រើនកំពុងដំណើរសាងសង់។ បែបនេះពិតជាល្អ ហើយព្រឹត្តិការណ៍ប្រកួតនេះនឹងជួយលើកទឹកចិត្តដល់ប្រជាជនឲ្យមកទស្សនាពួកយើង និងចាប់អារម្មណ៍លេងខ្លួនឯង»។
លោកបានបញ្ជាក់ថា លោកពិតជាមានកិត្តិយសដែលមកប្រទេសកម្ពុជា និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាវាយកូនហ្គោលជាលើកដំបូង។ លោកពិតជាសប្បាយចិត្តចំពោះប្រជាជននៅទីនេះដែលរួសរាយរាក់ទាក់។

លោក Michael Campbell ស្ថិតក្នុងចំណោមកីឡាករលំដាប់ពិភពលោកប្រមាណ ៣០នាក់មកពីទូទាំងពិភពលោកដែលបានចូលរួមប្រកួតជើងឯក វឌ្ឍនៈលេជេនស៍ ចាប់ពីថ្ងៃទី១៩ ដល់ទី២៣ ខែវិច្ឆិកា ហើយកីឡាករទាំងអស់គ្រោងនឹងបន្តនៅកម្ពុជាមួយសប្តាហ៍ទៀតក្នុងនោះក៏ត្រូវទៅទស្សនកិច្ចប្រាសាទនានាក្នុងខេត្តសៀមរាបដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


