កីឡា
វឌ្ឍនៈលេជេនស៍ បង្ហាញពីកម្ពុជា មានសមត្ថភាពរៀបចំព្រឹត្តិការណ៍ធំៗលំដាប់ពិភពលោក
ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល«ជើងឯកវឌ្ឍនៈ លេជេនស៍» ចាប់ពីថ្ងៃទី២១ ដល់ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយមានវីរបុរសកីឡាវាយកូនហ្គោលអន្តរជាតិប្រមាណ ៣០នាក់មកពីទូទាំងពិភពលោកចូលរួមប្រកួត។

តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនហ្គោលអន្តរជាតិធំបំផុតមិនធ្លាប់មាននេះបង្ហាញពីប្រទេសកម្ពុជាដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗលំដាប់អន្តរជាតិ ទាំងផ្នែកវិស័យកីឡា និងវិស័យផ្សេងៗទៀត។ នាប៉ុន្មានឆ្នាំចុងក្រោយ កម្ពុជាបានបង្ហាញឲ្យពិភពលោកឃើញយ៉ាងច្បាស់ពី កម្ពុជាកំពុងអភិវឌ្ឍឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស និងមានសមត្ថភាពដ៏រឹងមាំក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗយ៉ាងល្អឥតខ្ចោះ។

ភាពជោគជ័យដ៏ត្រចះត្រចង់នៃការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣ បានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកគ្រប់ទម្រង់ មិនថាជាកីឡាប្រដាល់ កីឡាកាយសម្ព័ន្ធ ឬរហូតដល់កីឡាវាយកូនហ្គោល។ ភាពជោគជ័យនៃកីឡាស៊ីហ្គេម ទទួលបានការសរសើរពីគ្រប់ទីតំបន់ លើផ្នែកគុណភាពស្តង់ដា ទំនើប ហើយគ្រប់វិស័យទាំងអស់ត្រូវបានអនុវត្តទៅតាមស្ដង់ដាអន្តរជាតិ ជាពិសេស ការចូលរួមរបស់ប្រជាពលរដ្ឋដែលបានបង្ហាញភាពរួសរាយរាក់ទាក់ និងការស្វាគមន៍ដ៏កក់ក្តៅ។

ដោយឡែកព្រឹត្តិការណ៍ វឌ្ឍនៈលេជេនស៍ គឺជាសក្ខីភាពមួយទៀតដែលបង្ហាញទៅកាន់ពិភពលោកថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ វិស័យកីឡាក៏ត្រូវតែអភិវឌ្ឍតាមនិន្នាការសកលផងដែរ។ កីឡាវាយកូនហ្គោលកំពុងពេញនិយមយ៉ាងខ្លាំងនៅអាមេរិក អឺរ៉ុប ហើយ ជាពិសេសនៅក្នុងតំបន់អាស៊ី។ តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជានឹងបង្ហាញថាជាគោលដៅទេសចរណ៍ និងកីឡាដែលមាន «រសជាតិគ្រប់បែបយ៉ាង» ដើម្បីស្វាគមន៍ភ្ញៀវអន្តរជាតិ។

ភាពជឿជាក់នេះ ត្រូវបានបន្តពង្រឹងសម្រាប់ព្រឹត្តិការណ៍នេះ ដោយសារកម្ពុជាមានកន្លែងទទួលបដិសណ្ឋាកិច្ច ការស្នាក់នៅលំដាប់កំពូលជាច្រើន ជាពិសេស ស្នាក់នៅដ៏ប្រណីតនៅ សណ្ឋាគារ Rosewood Phnom Penh ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលធ្លាប់បានផ្តល់ជូនដល់ថ្នាក់ដឹកនាំអន្តរជាតិ និងភ្ញៀវកិត្តិយសលំដាប់ VIP ក្នុងព្រឹត្តិការណ៍ធំៗ។

ព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ក្នុងការជំរុញកីឡាវាយកូនហ្គោល ឲ្យក្លាយជាកីឡាមួយសម្រាប់មហាជនទាំងអស់គ្នាអាចចូលរួមបាន ដោយលុបបំបាត់ផ្នត់គំនិត ដែលគិតថា ហ្គោលគឺជាកីឡារបស់មនុស្សចាស់ ឬសម្រាប់តែអ្នកមាន។ ជាក់ស្ដែង កីឡាវាយកូនហ្គោលផ្តល់អត្ថប្រយោជន៍យ៉ាងមហាសាលដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ជួយអភិវឌ្ឍការផ្តោតអារម្មណ៍ និងយុទ្ធសាស្ត្រ ដែលអាចលេងបានគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន។
អ្នកគាំទ្រពុំគួរខកខានឱកាសដែលអាចក្លាយជាផ្នែកមួយនៃការបើកទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់កីឡាវាយកូនហ្គោលនេះទេ។ សូមកុំភ្លេចចូលរួមព្រឹត្តិការណ៍ Vattanac Legends Championship ឲ្យបានកុះករដើម្បីបង្ហាញពីការគាំទ្រ និងការស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់កីឡាករទាំងអស់ដែលនឹងមកចូលរួម និងផ្សព្វផ្សាយអំពីប្រទេសកម្ពុជា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


