កីឡា
វីរបុរសកីឡាវាយកូនហ្គោល ៣០ នាក់ពីទូទាំងពិភពលោក មកប្រកួតនៅកម្ពុជា
អតីតកីឡាករវាយកូនហ្គោលលំដាប់កំពូលៗទូទាំងពិភពលោកជាច្រើននាក់នឹងមកប្រកួតនៅប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាវាយកូនហ្គោលអន្តរជាតិ«ជើងឯកវឌ្ឍនៈ លេជេនស៍» ចាប់ពីថ្ងៃទី១៧ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីលាន វឌ្ឍនៈ ហ្គោល រីហ្សត ក្នុងខណ្ឌច្បារអំពៅ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានលើកឡើងថា បេសកកម្មរបស់ក្រុមហ៊ុន វឌ្ឍនៈ គឺតែងចូលរួមលើកតម្កើង និងអបអរសាទរមោទនភាពរបស់ខ្មែរ និងបេតិកភណ្ឌជាតិរបស់កម្ពុជា ស្របពេលបន្តចូលរួមកសាងអនាគតនៃឧត្តមភាព នវានុវត្តន៍ និងមិត្តភាព។ ការប្រកួតជើងឯកនេះ ដែលធ្វើឡើងរួមសហការជាមួយ Legends Tour គឺដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើនេះ ព្រមជាមួយទស្សនៈវិស័យដែលព្រឹត្តិការណ៍ជើងឯក វឌ្ឍនៈ លេជេនស៍ គឺមានអត្ថន័យលើសពីកីឡា។
នៅពេលសួរថា តើមានកីឡាករអន្តរជាតិចំនួនប៉ុន្មាននាក់នឹងមកចូលរួមនៅប្រទេសកម្ពុជា? អ្នកឧកញ៉ាវ័យក្មេងបានឆ្លើយថា ចំនួន ៣០ នាក់ ដែលសុទ្ធតែជាកីឡាករមានបទពិសោធច្រើនឆ្នាំ និងឆ្លងកាត់ការប្រកួតក្នុងពានរង្វាន់លំដាប់ពិភពលោកជាច្រើន។ ក្នុងនោះមានលោក Michael Campbell ធ្លាប់ឈ្នះជើងឯក U.S Open ហើយលោកក៏ធ្លាប់ឈ្នះកីឡាករ Tiger Woods ផងដែរ។

គោលដៅសំខាន់នៃព្រឹត្តិការណ៍នេះមិនមែនផ្តោតតែលើកីឡាម្យ៉ាងនោះទេ ប៉ុន្តែជាភស្តុតាងបញ្ជាក់ថា កម្ពុជាមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំ និងបង្ហាញពីភាពរីកចម្រើនរបស់ខ្លួនជាទិសដៅទេសចរណ៍ និងកីឡាដ៏ប្រណីត តាមរយៈការផ្សព្វផ្សាយទៅកាន់ទូទាំងពិភពលោកដូចជាស្ថាប័នផ្សព្វផ្សាយ Sky Sports, GOLF, CANEL+, VIASAT SPORT និង Super Sport ជាដើម។
លោក James Durkin តំណាង វឌ្ឍនៈ ហ្គោល រីហ្សត បានប្រាប់កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ ថា ព្រឹត្តិការណ៍នេះគ្រោងចំណាយថវិកាអស់ប្រមាណជាង ១លានដុល្លារអាមេរិក ក្នុងនោះប្រាក់រង្វាន់សរុប ៥៥ម៉ឺនដុល្លារអាមេរិក ដែលនឹងផ្តល់ជូនជ័យលាភីទៅតាមចំណាត់ថ្នាក់។

សូមបញ្ជាក់ថា ទីលាន វឌ្ឍនៈ ហ្គោល រីហ្សត ត្រូវបានរចនាដោយម្ចាស់ជើងឯក ៦ សម័យកាល លោក ស៊ឺ និច ហ្វាល់ដូ។ តារាងខាងកើត មានលក្ខណៈប្លែកពីគេដោយបញ្ចូលគ្នានូវការរចនាលំដាប់ពិភពលោកជាមួយបេតិកភណ្ឌវប្បធម៌ខ្មែរ ដោយមានការចម្លងរូបសំណង់ប្រវត្តិសាស្ត្រខ្មែរដ៏ល្បីល្បាញដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទព្រះវិហារ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


