កីឡា
អតីតជើងឯក US Open លោក Michael Campbell មកដល់កម្ពុជាភ្លាម ចង់ទៅលេងអង្គរវត្តតែម្តង
លោក Michael Campbell ដែលជាកីឡាករវាយកូនហ្គោលដ៏ល្បីល្បាញមួយរូបនៅក្នុងពិភពលោកបានស្គាល់ប្រាសាទអង្គរវត្តតាំងពីតូច ដូច្នេះនៅពេលលោកបានមកដល់ប្រទេសកម្ពុជា គឺតាំងចិត្តទៅលេងប្រាសាទអង្គរវត្តតែម្តង។

លោក Michael Campbell ដែលបានប្រកួតឈ្នះកំពូលកីឡាករលើលោក Tiger Woods ដើម្បីគ្រងជើងឯក US Open កាលពីឆ្នាំ ២០០៥ ដែលជាពានរង្វាន់កីឡាវាយកូនហ្គោលធំបំផុតក្នុងលោកបានកំពុងស្ថិតនៅប្រទេសកម្ពុជានៅសប្តាហ៍ទី៣ នៃខែវិច្ឆិកា ដើម្បីចូលរួមប្រកួតជើងឯក វឌ្ឍនៈលេជេនស៍ ឆ្នាំ ២០២៥ នៅប្រទេសកម្ពុជា។
ក្នុងបទសម្ភាស នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក Michael បានលើកឡើងថា លោកពិតជារីករាយដែលបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង។ លោកពេញចិត្តទីលានកូនហ្គោលរបស់កម្ពុជាយ៉ាងខ្លាំង។ ប្រជាជនកម្ពុជាពិតជារួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចយ៉ាងល្អ។

លោកនិយាយថា ៖«ខ្ញុំចូលចិត្តអាហារនៅទីនេះ ហើយខ្ញុំនឹងទៅលេងប្រាសាទអង្គរវត្តនៅថ្ងៃចន្ទ។ ខ្ញុំពិតជារំភើបចំពោះអច្ឆរិយៈវត្ថុនៅក្នុងពិភពលោក ប៉ុន្តែចំពោះព្រឹត្តិការណ៍ Legends Tour ពួកយើងពិតជារីករាយណាស់។ យើងពិតជាត្រេកអរដែលបានរៀបចំនៅទីនេះ។ ការងាររបស់យើងជាផ្នែកមួយជួយកីឡានៅកម្ពុជា។ ខ្ញុំដឹងថា ជាកីឡាហាក់ដូចថ្មីសម្រាប់ប្រទេសកម្ពុជា ដូច្នេះខ្ញុំសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍ Legends Tour និងកីឡាករផ្សេងៗទៀតជួយជំរុញកីឡាវាយកូនហ្គោលឲ្យរីកចម្រើន។ ហេតុនេះហើយបានជាខ្ញុំមកទីនេះ»។

នៅពេលសួរថា តើលោកបានស្គាល់ប្រាសាទអង្គរវត្តតាំងពីពេលណា? បុរសជនជាតិនូវែលហ្សេឡង់អាយុ ៥៦ ឆ្នាំ បានឆ្លើយថា ៖«ខ្ញុំបានឮ បានដឹងពីប្រាសាទអង្គរវត្តតាំងពីតូច តាមរយៈមើលទូរទស្សន៍។ ខ្ញុំបានអានអត្ថបទអំពីប្រាសាទអង្គរវត្ត។ ខ្ញុំពិតជាចង់ទៅឃើញប្រាសាទអង្គរវត្តផ្ទាល់ភ្នែក សូម្បីតែកីឡាករផ្សេងៗក៏សុទ្ធតែចង់ទៅមើលប្រាសាទអង្គរវត្ត។ ខ្ញុំគិតថា វាគួរឲ្យចាប់អារម្មណ៍ខ្លាំងអំពីវប្បធម៌។ នៅពេលយើងធ្វើដំណើរ យើងធ្វើដំណើរជុំវិញពិភពលោក តំបន់អាស៊ីជាផ្នែកខុសគេមួយដូចជាកោះ Mauritius យើងធ្លាប់បានទៅតំបន់អឺរ៉ុប ដូច្នេះមកទីនេះជាលើកដំបូង និងមានព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល។ ពួកយើងពិតជាសប្បាយរីករាយ។ យើងរីករាយមកទីនេះ ហើយសង្ឃឹមថា កីឡាវាយកូនហ្គោលរីកចម្រើន»។

លោកបានបន្ថែមថា ក្នុងនាមជាកីឡាករធ្លាប់ឈ្នះជើងឯក U.S Open កាលឆ្នាំ ២០០៥ វាធ្វើឲ្យលោកទទួលខុសត្រូវកាន់តែធំដើម្បីជំរុញកីឡានេះ។ ដូច្នេះពេលនេះជាពេលសម្រាប់ជួយដល់ក្មេងជំនាន់ក្រោយឲ្យមានការប្រកួតឈ្នះពានរង្វាន់ផ្សេងៗ៕


អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


