ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ចាត់វិធានការរុះរើដេប៉ូសំណង់ ១ កន្លែង រំលោភផ្លូវសាធារណៈ
កាលពីល្ងាចថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ម្សិលមិញ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងរៀបចំសណ្ដាប់ធ្នាប់ និងចាត់វិធានការរុះរើដេប៉ូសំណង់ ឃាងដា ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ ខណៈទីតាំងលក់គ្រឿងសំណង់នេះបន្តតាំងលក់គ្រឿងសំណង់រំលោភដីចំណីផ្លូវសាធារណៈ។


អាជ្ញាធរខណ្ឌឫស្សីកែវ បានឱ្យដឹងថា ទីតាំងខាងលើនេះ ត្រូវបានអាជ្ញាធរណែនាំជាច្រើនលើកច្រើនសាមកហើយ តែម្ចាស់ដេប៉ូនៅតែគឃ្លើន បន្តបំពានរំលោភដីចំណីផ្លូវសាធារណៈម្តងហើយម្តងទៀត ដោយមិនចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានទាល់តែសោះ។


បន្ទាប់ពីបញ្ចប់ការរុះរើ លោក ជិន ប៊ុនធឿន បានចាត់ឱ្យមន្ត្រីពាក់ព័ន្ធប្រើប្រាស់រថយន្តបាញ់ទឹកលាងសម្អាតតាមបណ្ដោយផ្លូវបេតុងថ្មី (អតីតផ្លូវរថភ្លើងចាស់) ដើម្បីរក្សាទុកភាពស្អាត និងបង្កើនសណ្ដាប់ធ្នាប់ក្នុងតំបន់កាន់តែប្រសើរ។


អាជ្ញាធរខណ្ឌឫស្សីកែវ បញ្ជាក់ថា នឹងមិនរំលងចំពោះករណីណាដែលរំលោភលើដីចំណីផ្លូវសាធារណៈ ឬបង្កការរំខានដល់សណ្ដាប់ធ្នាប់របស់មូលដ្ឋានឡើយ។ ការអនុវត្តវិធានការប្រកបដោយភាពតឹងរ៉ឹងនេះ មានគោលបំណងរក្សាសុវត្ថិភាព បន្ថយគ្រោះថ្នាក់ជាយថាហេតុ និងបង្កើតបរិយាកាសរស់នៅល្អប្រសើរជូនប្រជាពលរដ្ឋទាំងអស់។


អាជ្ញាធរ ក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងឡាយ សូមចូលរួមសហការ គោរពតាមបទបញ្ញត្តិ និងការណែនាំរបស់អាជ្ញាធរ ដើម្បីរួមគ្នាទប់ស្កាត់ការរំលោភសាធារណៈ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


