សន្តិសុខសង្គម
ឆេះផ្ទះ ១ ខ្នង យ៉ាងសន្ធោសន្ធៅ នៅខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍
អគ្គិភ័យឆាបឆេះផ្ទះ ១ ខ្នង យ៉ាងសន្ធោសន្ធៅ ត្រូវបានសមត្ថកិច្ចជំនាញជួយអន្តរាគមន៍រហ័ស ទើបមិនមានការរាលដាលទៅផ្ទះជិតខាង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅផ្លូវលេខ ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែង និងភ្លើង ហុយចេញពីជាន់ទី ១ នៅចំណុចផ្ទះកើតហេតុ ដោយឃើញមិនស្រួល អ្នកភូមិបានស្រែកប្រាប់ម្ចាស់ផ្ទះ និងនាំគ្នាយកបំពង់ឧស្ម័នបាញ់ពន្លត់អគ្គិភ័យជាបឋម ប៉ុន្តែអណ្ដាតភ្លើងក៏ចាប់ផ្ដើមឆាបឆេះយ៉ាងរហ័ស មិនអាចគ្រប់គ្រងស្ថានការណ៍បាន ពួកគាត់ក៏រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ជាបន្ទាន់ផងដែរ។

ក្រោយទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យស្ថិតនៅជិតគោលដៅឆេះបំផុត ទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍បាញ់ពន្លត់។ ជាក់ស្ដែងគេឃើញរថយន្តពន្លត់អគ្គិភ័យរបស់មូលដ្ឋានខណ្ឌសែនសុខ និងខណ្ឌទួលគោក បានធ្វើដំណើរមកយ៉ាងឆាប់រហ័ស និងអន្តរាគមន៍យ៉ាងលឿនបំផុត ដែលធ្វើឲ្យករណីខាងលើមិនមានការរាលដាលទៅកាន់ផ្ទះនៅជាប់នោះទេ។

ករណីអគ្គិភ័យខាងលើ មន្ត្រីជំនាញគ្របគ្រងបានទាំងស្រុងនៅម៉ោង ១០ យប់ ថ្ងៃខែឆ្នាំដដែល។ ចំណែកទ្រព្យសម្បត្តិមួយចំនួននៅក្នុងផ្ទះ ត្រូវបានភ្លើងឆេះ តែមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។ ចំពោះមូលហេតុដែលបង្កឲ្យឆេះ ទាំងម្ចាស់ផ្ទះ និងមន្ត្រីជំនាញ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


