ព័ត៌មានអន្ដរជាតិ
ព្យុះភ្លៀងវាយប្រហារ៧ខេត្ត នៅភាគខាងត្បូងថៃ បន្ថែមពីលើទឹកជំនន់ ដែលបង្កទុក្ខវេទនាស្រាប់ទៅហើយ
ខេត្តថៃចំនួន៧នៅភាគខាងត្បូង ត្រូវរងការវាយប្រហារចាស់ដៃដោយព្យុះភ្លៀងយ៉ាងធ្ងន់ធ្ងរ ខណៈតំបន់នោះបានប្រកាសអាសន្នគ្រោះទឹកជំនន់រួចទៅហើយ។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ព្យុះភ្លៀងនៅខេត្ត Phatthalung, Songkhla, Pattani, Yala, Narathiwat, Trang និង Satun នឹងបង្កទុក្ខលំបាកដល់ពលរដ្ឋបន្ថែមពីលើភាពវេទនាដោយទឹកជំនន់ ដែលសាហាវមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត៣០០ឆ្នាំ។
ព្យុះនេះកើតឡើង ស្របពេលក្រុមជួយសង្គ្រោះបានរកឃើញមនុស្សស្លាប់ចំនួន១៣នាក់ហើយ ប៉ុន្តែបារម្ភថា តួលេខនឹងបន្តកើនឡើងព្រោះនៅមានមនុស្សច្រើននាក់ទៀត កំពុងបាត់ខ្លួន។ ករណីស្លាប់ភាគច្រើន កើតចេញពីការឆក់ចរន្តអគ្គិសនីនិងគ្រោះថ្នាក់ដែលទាក់ទងនឹងទឹកជំនន់។

ទីក្រុង Hat Yai នៃខេត្ត Songkhla ជាកន្លែងប៉ះពាល់ខ្លាំងជាងគេ ដោយទីនោះទឹកជំនន់បានលិចដល់ជាន់ទីមួយនៃអគារ បង្ខំឲ្យអ្នកខ្លះដេកលើដំបូលផ្ទះរង់ចាំការសង្គ្រោះ រីឯអ្នកខ្លះទៀតត្រូវតោងបង្គោលភ្លើងស្តុបនិងខ្សែភ្លើងដើម្បីគេចពីសេចក្តីស្លាប់។
ក្រៅពីមនុស្សស្លាប់, ប្រជាជនជិត២លាននាក់ទៀតបានរងផលប៉ះពាល់រីឯរាប់ម៉ឺននាក់ត្រូវជម្លៀស នៅខេត្តចំនួន១០ បន្ទាប់ពីភ្លៀងមូសុងបានធ្លាក់ចុះយ៉ាងគំហុកអស់ជាច្រើនថ្ងៃ។

អាជ្ញាធរបានប្រកាសស្រុកទាំង១៦នៅក្នុងខេត្ត Songkhla ថាជាតំបន់គ្រោះមហន្តរាយ។ ទឹកជំនន់បានលិចលង់ផ្ទះសម្បែង តំបន់ពាណិជ្ជកម្ម និងផ្លូវសំខាន់ៗ។ ក្រុមរថយន្តដឹកទំនិញ និងរថយន្តក្រុងយ៉ាងវែង បានតម្រង់ជួរតាមបណ្តោយផ្លូវដែលអាចធ្វើដំណើរបាន។
ស្រុក Na Thawi ក្នុងខេត្ត Songkhla នៅតែជាតំបន់រងគ្រោះខ្លាំងបំផុត ដោយឃុំទាំង១០ និងភូមិចំនួន៩២ ត្រូវទឹកជន់លិច ប៉ះពាល់ដល់ពលរដ្ឋជាង ១៥ ០០០គ្រួសារ និងមនុស្សជាង ៥០ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


