ព័ត៌មានអន្ដរជាតិ
បន្ថែមពីលើទឹកជំនន់ ផ្សែងពុលកំពុងគ្របដណ្តប់ទីក្រុងបាងកក និងខេត្តថៃចំនួន១៤
ស្របពេលប្រទេសថៃកំពុងរងគ្រោះដោយទឹកជំនន់ស្រាប់ផងនោះ ពេលនេះផ្សែងពុល PM2.5 ក្នុងកម្រិតគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាព កំពុងគ្របដណ្តប់ទីក្រុងបាងកក និងចំនួន១៦ទៀតនៅភាគកណ្តាលនិងឦសាន។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកាឆ្នាំ២០២៥ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ត្រព័ត៌មាននិងអវកាស, កម្រិត PM2.5 នៅបាងកក បានឈានដល់៤២.២មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ លើកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលដែលដាក់ត្រឹម ៣៧.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។
សម្រាប់ខេត្តទាំង១៤ដែល PM2.5 ឈានដល់កម្រិតប៉ះពាល់សុខភាពនោះមានដូចជា៖ Samut Songkhram, Samut Sakhon, Samut Prakan, Pathum Thani, Nonthaburi, Ratchaburi, Maha Sarakham, Ang Thong, Surin, Phetchaburi, Suphan Buri, Sing Buri, Nakhon Pathom និង Roi Et។

ផ្សែងពុលនេះកើតឡើងចំពេលប្រទេសថៃ ជាពិសេសនៅភាគខាងត្បូង កំពុងវេទនាដោយគ្រោះទឹកជំនន់ដ៏សាហាវ ដោយគិតត្រឹមថ្ងៃពុធទី២៦ខែវិច្ឆិកា តួលេខមនុស្សស្លាប់បានកើនឡើងដល់៣៣នាក់។
លើសពីនេះ ពលរដ្ឋ១.៩លាននាក់ត្រូវរងផលប៉ះពាល់ រីឯផ្ទៃដី៣ ៩០០គីឡូម៉ែត្រការ៉េត្រូវទឹកជន់លិច ចំណែកផលប៉ះពាល់សេដ្ឋកិច្ចមានប្រមាណ ១ទៅ១.៥ពាន់លានបាតក្នុងមួយថ្ងៃ។
មិនត្រឹមប៉ុណ្ណឹង ផ្ទះរាប់ម៉ឺនខ្នងបានរងការខូចខាត, អគាររដ្ឋាភិបាលនិងហាងនានាត្រូវបិទទ្វារ ស្របពេលផ្លូវថ្នល់និងស្ពានត្រូវកាត់ផ្តាច់ ហើយសូម្បីសេវារថភ្លើងនិងយន្តហោះ ក៏ជាប់គាំងផងដែរ។
វាជាគ្រោះទឹកជំនន់ដ៏កាចសាហាវបំផុតមិនធ្លាប់មានសោះនៅភាគខាងត្បូងប្រទេសថៃ ក្នុងប្រវត្តិសាស្រ្តរយៈពេល៣០០ឆ្នាំមកនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


