ព័ត៌មានអន្ដរជាតិ
កំពុងរងគ្រោះដោយទឹកជំនន់ស្រាប់ផង ថៃ ត្រូវជួបវិបត្តិផ្សែងពុលដ៏គ្រោះថ្នាក់បន្ថែមពីលើទៀត
កំពុងតែវេទនាដោយទឹកជំនន់ស្រាប់ទៅហើយ ពេលនេះប្រទេសថៃត្រូវជួបវិបត្តិមួយទៀត នោះគឺផ្សែងពុលដ៏គ្រោះថ្នាក់ដែលកំពុងគ្របដណ្តប់ខេត្តចំនួន២០ រួមទាំងទីក្រុងបាងកកផងដែរ។

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១០ខែវិច្ឆិកាឆ្នាំ២០២៥ ដែលដកស្រង់ប្រភពពីទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិនៃប្រទេសថៃ (GISTDA), កម្រិត PM2.5 នៅបាងកក មានចន្លោះពី៣២.២ទៅ៤១.៩មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់នារយៈពេល២៤ម៉ោងចុងក្រោយ លើសកម្រិតសុវត្ថិភាពកំណត់ដោយរដ្ឋាភិបាលថៃ ដែលដាក់ត្រឹម២៥មីក្រូក្រាមប៉ុណ្ណោះ។
បើនិយាយពីខេត្តទាំង២០វិញ, Nonthaburi ជាកន្លែងដែល PM2.5 ឈានដល់កម្រិតធ្ងន់ធ្ងរបំផុតពោលគឺមានចន្លោះពី២៥.១ទៅ៣៩.៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

ជុំវិញបញ្ហាខ្យល់ពុល, របាយការណ៍កាលពីដើមឆ្នាំនេះបង្ហាញថា អ្នកក្រុងបាងកកប្រមាណ ២.៤លាននាក់ ត្រូវអាឡ័កស៊ីនិងកើតជំងឺផ្លូវដង្ហើម ខណៈក្នុងនោះមានពាក់កណ្តាលដែលត្រូវទៅពេទ្យ ម្តងក្នុងមួយខែ។
តួលេខនេះ ត្រូវបានចងក្រងក្នុងរបាយការណ៍របស់ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn ដោយបញ្ជាក់ថា បញ្ហា PM2.5 ឡើងខ្ពស់ ក៏បង្កការខាតបង់ដល់សេដ្ឋកិច្ចទីក្រុងបាងកក បើគិតជាទំហំទឹកប្រាក់ស្មើនឹង ៣ពាន់លានបាតក្នុងមួយខែផងដែរ ព្រោះមនុស្សត្រូវការចំណាយប្រាក់ដើម្បីពិនិត្យសុខភាពនិងព្យាបាលជំងឺ ហើយមានអ្នកទេសចរជាច្រើន បានលុបចោលដំណើរកម្សាន្ត ប៉ះពាល់ខ្លាំងបំផុត ចំពោះវិស័យទេសចរណ៍។

ដោយឡែក បើងាកទៅមើលរបាយការណ៍របស់ AFP កាលពីឆ្នាំ២០២៣, ប្រជាជនថៃជាង១០លាននាក់ បានធ្លាក់ខ្លួនឈឺជំងឺដែលជាប់ទាក់ទងនឹងខ្យល់ពុលត្រឹមមួយឆ្នាំនោះ។
របាយការណ៍ដដែលចង្អុលបង្ហាញថា គុណភាពខ្យល់របស់ប្រទេសថៃកាន់តែអាក្រក់ទៅៗ ដោយការដុតព្រៃយកដីធ្វើកសិកម្មនិងភ្លើងឆេះព្រៃ ជាពិសេសនៅភាគខាងជើងប្រទេស បានបង្កើតឲ្យមានផ្សែងអ័ព្ទដ៏គួរឲ្យភ័យខ្លាច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អភិបាលក្រុងបាងកក បន្ទោសប្រទេសជិតខាង ទើបផ្សែងពុលនៅរាជធានី ឈានដល់កម្រិតធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


