Connect with us

ព័ត៌មានជាតិ

ក្នុងខែវិច្ឆិកាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តមណ្ឌលគិរីជាង ១១ ម៉ឺននាក់

បានផុស

នៅ

នារដូវរំហើយក្នុងខែវិច្ឆិកាឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ នាំគ្នាសម្រុកទៅកម្សាន្តតាមរមណីយដ្ឋានក្នុង​ខេត្តមណ្ឌលគិរី សរុបចំនួន ១១៨ ៦៤១ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេស ១ ៣៥៩នាក់ កើនឡើង​១៩.០៥% បើធៀបនៅឆ្នាំ ២០២៤ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តត្រឹម ៩៩ ៦៥៣ នាក់។ នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរខេត្តមណ្ឌលគិរីប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទិដ្ឋភាពវាលស្មៅពណ៌ខៀវខ្ចីនារដូវវស្សា តែពេលនេះបានប្រែក្លាយទៅជាសភាពវាលស្មៅពណ៌មាសវិញម្តង និង​​តាមបណ្ដារមណីយដ្ឋានទឹកជ្រោះ ក៏ធ្លាប់តែមានសភាពទឹកល្អក់ក៏បានប្រែជាទឹកថ្លាបណ្ដើរៗផងនោះ ធ្វើឲ្យភ្ញៀវទេសចរ​ជាតិនិងអន្តរជាតិ សម្រុកមកកម្សាន្តយ៉ាងច្រើនកុះករហើយបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយពេលមកឃើញទិដ្ឋភាពជាក់ស្តែង។

ខេត្តមណ្ឌលគិរី គឺជាខេត្តដែលសម្បូទៅដោយសម្បត្តិធនធានធម្មជាតិ​យ៉ាងច្រើនសម្បូរបែប បណ្តុំដោយរមណីយដ្ឋានទេសចរណ៍​ល្បីៗ និងសក្កានុពល ដែលបានទាក់ទាញភ្ញៀវទេសចរ​មក​កម្សាន្តតាមរមណីយដ្ឋានផ្សេងៗជាច្រើនកន្លែង រួម​មាន រមណីយដ្ឋានទឹកជ្រោះប៊ូស្រា ដែលជាទឹកជ្រោះល្បីប្រចាំខេត្ត ភ្នំយក្សណាមលៀ កំពូលភ្នំវាលស្មៅដាច់កន្ទុយភ្នែក ចំការស្រល់អូររាំង ទំនប់អូរទេធិបតី រមណីដ្ឋានសមុទ្រឈើ សមុទ្រឈើភ្នំបាយឆៅ និងរមណីយដ្ឋានផ្សេងៗជាច្រើនទៀត។

ជាងនេះទៅទៀត រដ្ឋបាលខេត្តមណ្ឌលគិរីក៏​កំពុងតែអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងទីក្រុងនិងជនបទបន្ថែមទៀត ជាពិសេស​បានពង្រឹង​ផ្នែក​សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរឲ្យមានសុខសុវត្ថិភាព ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្តទូទាំងខេត្ត និងលើកស្ទួយជីវភាពក្នុងសហគមន៍របស់ប្រជាពលរដ្ឋ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម