Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់ និង​បក្សពួក​២​នាក់​ទៀត ដែល​គឃ្លើន រៀបចំ​កម្មវិធី​ផឹកស៊ី​បំពាន​​

បានផុស

នៅ

​មនុស្ស​ចំនួន​៣​នាក់ ក្នុងនោះ​មាន​ម្នាក់ ជា​មន្ត្រីនគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពួកគេ​បានរៀបចំ​កម្មវិធី​ផឹកស៊ី​រាំរែក និង​លេង​ប៉ាត​ម្សៅ ដោយមាន​ការចូលរួម​ពី​អ្នក​ផ្ទះជួល​ប្រមាណ ៣០ ទៅ​៤០​នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​យប់​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២១ នៅក្នុង​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ជន​ទាំង​៣​នាក់ មានឈ្មោះ ទី​១.ឈ្មោះ អ៊ុង ចាន់​ធួ​ក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​ទីតាំង​ផ្ទះជួល ជា​មន្ត្រីនគរបាល មាន​ឋានន្តរសក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ មុខងារ​ជា​អនុប្រធាន​សេនាធិការ នៃ​អគ្គស្នងការ​នគរបាលជាតិ , ទី​២.ឈ្មោះ ឡាយ ភា​រុណ ភេទប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​បម្រើ​ការងារ​នៅផ្ទះ​ឈ្មោះ អ៊ុង ចាន់​ធួ​ក និង​ទី​៣​ឈ្មោះ កុក ឃី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​បម្រើ​ការងារ​នៅផ្ទះ អ៊ុង ចាន់​ធួ​ក ។

​តាម​ប្រភព​ព័ត៌មាន ឲ្យដឹងថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និង​រហូត​មានការ​ឡាយ​តាម​ហ្វេ​សបុ​កទៀត​នោះ លោក ឃួ​ង ស្រេង បាន​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ដោយមាន​ការ​សហការ​ចូលរួម​ពី​កម្លាំង​នគរបាល​អន្តរាគមន៍ នៃ​អគ្គស្នងការ បាន​ចុះទៅ​ជាបន្ទាន់ ទៅដល់​លំនៅឋាន​ជន​ដែល​បំពាន​បម្រាម​រាជរដ្ឋាភិបាល​ខាងលើ ដើម្បី​មាន​វិធានការ។ ពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ដល់ ពិតជា​ឃើញ​មានការ​ជួបជុំ​ផឹកស៊ី​រាំរែក និង​ប៉ាត​ម្សៅ​ប្រាកដ​មែន ទើប​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ក្នុងនោះ​មាន​ម្ចាស់ផ្ទះ​ម្នាក់ និង​អ្នក​នៅ​ជាមួយ​២​នាក់​ទៀត ដោយឡែក​មនុស្ស​មួយចំនួន​ទៀត​បាន​រត់​ចូល​ផ្ទះជួល​អស់​ពេល​សមត្ថកិច្ច​ទៅដល់ ។

​តាម​ប្រភពពី​មន្ត្រីនគរបាល ឲ្យ​ដឹងថា ការចុះ​បន្ទាន់ ក្នុង​ការឃាត់​មនុស្ស និង​បញ្ឈប់​កម្មវិធី​ផឹកស៊ី​ខាងលើ គឺធ្វើឡើង ដើម្បី​ធ្វើការ​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩ ពិសេស​នោះ គឺ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព តាម​សេចក្តីសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ហាមប្រាម​មិន​ឲ្យ​មានការ​ជួបជុំ​ផឹកស៊ី ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុង​ជួប​ការ​លំបាក ជា​មួយនឹង​ជម្ងឺ​កូ​វីដ​១៩ ។​

​យ៉ាងណាមិញ ក្រោយ​ការឃាត់ខ្លួន បុរស​ទាំង​៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់បញ្ជូន​ឡើង​រថយន្ត បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​តាមច្បាប់ នៅពេល​ក្រោយ​បន្ត​ទៀត ៕

អត្ថបទ៖ លី​ហេង

សូមចុចអាន៖ ​ប្រកាស​ទាំងយប់ អាជីវករ​ផ្សារ​លើ​ក្រុង​ព្រះសីហនុ ២៥ នាក់​ឆ្លងកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម