Connect with us

ព័ត៌មានជាតិ

ប្រកាស​ទាំងយប់ អាជីវករ​ផ្សារ​លើ​ក្រុង​ព្រះសីហនុ ២៥ នាក់​ឆ្លងកូវីដ១៩

បានផុស

នៅ

យោងតាមលទ្ធផលវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ បានរកឃើញករណីឆ្លងនៅក្នុងសហគមន៍ចំនួន ២៥នាក់ ដែលជាអាជីវករផ្សារលើ ក្រុងព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បាន​បង្ហាញ​​អត្តសញ្ញាណ​អាជីវករ​ទាំង ២៥ នាក់​ ដែលមាន​វិជ្ជមានកូវីដ ១៩ និង​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែលមានទំនាក់ទំនង ឬធ្លាប់បាន​ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ​ត្រូវរាយការទៅអាជ្ញាធរ​ជា​បន្ទាន់។ ជាមួយ​គ្នានេះ ត្រូវ​ប្រញាប់ទៅវិភាគ​រកមេរោគនៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ ​ធ្វើការតាមដាន​សុខភាពជាប្រចាំ និង​ធ្វើចត្តាឡីស័កនៅតាមផ្ទះ​ឲ្យបានត្រឹមត្រូវ​រយៈពេល​ ១៤ ថ្ងៃ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម