សន្តិសុខសង្គម
ផឹកស៊ីចាក់បាសឌឺដងគ្នា បង្កជាជម្លោះ ក្លាយជាហិង្សា ផ្អើលសមត្ថកិច្ចចុះឃាត់
មនុស្សចំនួន ២ ក្រុម មកផឹកស៊ីក្បែរគ្នា ដោយបានចាក់បាសឮដូចគ្នា ហើយផ្លែផ្កាឌឺដងគ្នា បង្កជាជម្លោះពាក្យសម្ដីឈានដល់ហិង្សាគប់គ្នាទៅវិញទៅមក រងរបួសស្នាម ផ្អើលសមត្ថកិច្ចទាំងកណ្ដាលអធ្រាត្រចុះឃាត់ទៅសួរនាំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅផ្លូវបេតុងថ្មី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បាននិយាយថា គេបានឃើញមនុស្សចំនួន ២ ក្រុម អង្គុយផឹកស៊ីនៅទីតាំងផ្សេងគ្នា និងក្បែរគ្នា ដោយ ១ ក្រុម ស្ថិតនៅហាងលក់បុកល្ហុង និង ១ ក្រុមទៀត ជាងជួសជុលម៉ូតូ ដោយភាគីទាំងសងខាងបានអង្គុយផឹកស៊ីចាក់បាសស្តាប់ចម្រៀងឮៗ ទៅវិញទៅមក។

ប្រភពដដែលបានបន្តថា ជម្លោះនេះបានកើតឡើងឮដំបូងមិនទាន់ឈានដល់ហិង្សានោះទេ ប៉ុន្តែបន្ទាប់ពីភាគីផ្ទះលក់បុកល្ហុងមានសមាជិកក្រុមក្មេងស្ទាវៗ មកអង្គុយលេងបន្ថែមទៀត ក៏បង្កើតឡើងជាការបោះសម្ដីផ្លែផ្កាម្តងទៀត ឈានដល់ការប្រើហិង្សា ទាញមួកការពារ និងកៅអី តុ គប់គ្នាទៅវិញទៅមក បណ្តាលឲ្យជាងម៉ូតូម្នាក់ រងរបួសបែកចិញ្ចើម ទើបមានអ្នករាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីចុះមកត្រួតពិនិត្យមើល។

ប្រភពដដែលបានលួចខ្សឹបថា ផ្ទះលក់បុកល្ហុង និងផ្ទះជួសជុលម៉ូតូ ធ្លាប់ប៉ះទង្គិចពាក្យសម្ដីពីមុនម្តងរួចហើយ ទើបនៅយប់កើតហេតុនេះបង្កហិង្សាតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


