ព័ត៌មានជាតិ
ក្មេងស្រីអាយុ ៨ ឆ្នាំ ពរប្អូនស្រីអាយុ ១១ ខែ ចាំរថយន្តសង្គ្រោះមកដឹកទៅព្យាបាលជំងឺកូវីដ-១៩
ប្រជាពលរដ្ឋរស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការខ្លោចចិត្តពេលឃើញក្មេងស្រីក្នុងវ័យ៨ឆ្នាំ ពរប្អូនស្រីបង្កើតអាយុទើប១១ខែ ដែលមានផ្ទុកជំងឺកូវីដ១៩ហើយរង់ចាំរថយន្តសង្រ្គោះមកដឹកទៅព្យាបាលជំងឺ។
យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថានៅវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមេសានេះ រថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះទៅយកក្មេងស្រីពីរនាក់បងប្អូនយកទៅព្យាបាលជំងឺកូវីដ១៩ ដែលអ្នកផ្ទុកវិជ្ជមាន គឺក្មេងស្រីអាយុ១១ខែ ដោយបងស្រីអាយុ៨ឆ្នាំ គឺស្មក្រ័ចិត្តទៅមើលថែប្អូន។

លោកស្រីចៅសង្កាត់បានឲ្យដឹងទៀតថា ក្មេងស្រីអាយុទើប១១ខែនេះ បានឆ្លងជំងឺពីម្តាយ ហើយម្តាយបង្កើតក្មេងស្រីអាយុ១១ខែនេះ បានឆ្លងនិងយកទៅព្យាបាលមុនទៅហើយ។ ដូច្នេះជំងឺកូវីដ១៩នេះពិតជាសាហាវណាស់សូម្បីតែក្មេងតូចទើបមានអាយុ១១ខែសោះក៏ត្រូវឆ្លងផងដែរ។ ហើយពុំដឹងថាម្តាយក្មេងស្រីទៅឆ្លងពីអ្នកណានោះទេ៕
អត្ថបទ ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


