ព័ត៌មានជាតិ
ឆ្នាំ ២០២៥ អគារខ្ពស់ៗចាប់ពី ៤០ ជាន់ចំនួន ៥ គម្រោងនៅរាជធានីភ្នំពេញ ស្នើសុំវិនិយោគសាងសង់
ក្នុងឆ្នាំ២០២៥ មានគម្រោងអគារដែលមានកម្ពស់ចាប់ពី ៤០ ជាន់ចំនួន ៥ គម្រោង នៅរាជធានីភ្នំពេញបានស្នើសុំការវិនិយោគសាងសង់។
របាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញបានបញ្ជាក់ពីគម្រោងអគារខ្ពស់ៗ ដែលបានស្នើសុំវិនិយោគសាងសង់ពីខែតុលា ឆ្នាំ២០២៤ ដល់ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះ៖
-អគារកម្ពស់ចាប់ពី ៥ ជាន់ទៅ ៩ ជាន់ មានចំនួន ៥៩ គម្រោង
-អគារកម្ពស់ចាប់ពី ១០ ជាន់ទៅ ១៩ ជាន់ មានចំនួន ១៣ គម្រោង
-អគារកម្ពស់ចាប់ពី ២០ ជាន់ទៅ ២៩ជាន់ មានចំនួន ០៥ គម្រោង
-អគារកម្ពស់ចាប់ពី ៣០ ជាន់ទៅ ៣៩ជាន់ មានចំនួន ០១ គម្រោង
-អគារកម្ពស់ចាប់ពី ៤០ ជាន់ឡើងទៅ មានចំនួន ០៥ គម្រោង
សរុបក្នុងរយៈពេលមួយឆ្នាំគម្រោងអគារខ្ពស់ៗស្នើសុំវិនិយោគនៅរាជធានីភ្នំពេញមានចំនួន ៨៣ គម្រោង។
ជាមួយគ្នានេះ ក្នុងឆ្នាំ ២០២៥ មន្ទីរសម្រេចផ្តល់លិខិតអនុញ្ញាតសាងសង់ដែលមាន៖
១- សំណង់កម្រិតក្រោម ៥០០ ម២ ជាសមត្ថកិច្ចរបស់រដ្ឋបាលខណ្ឌមានចំនួន ៣៨៧ គម្រោង។
២- សំណង់កម្រិតក្រោម ៣ ០០០ ម២ ជាសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញមានចំនួន ១១៦ គម្រោង។
៣-សំណង់កម្រិតលើស ៣ ០០០ ម២ ជាសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ មានចំនួន ១៥០ គម្រោង។
ក្នុងរបាយការណ៍របស់មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញបានបញ្ជាក់ថា ពីឆ្នាំ ២០០៥ ដល់ខែសីហា ឆ្នាំ២០២៥ ចំនួនបុរីនៅក្នុងរាជធានីភ្នំពេញបានកើនដល់ចំនួន ៤៧៥ គម្រោង៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


