ព័ត៌មានជាតិ
គម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញសម្រចបាន ១០០% បញ្ចៀសការជន់លិចរាជធានីភ្នំពេញ
គម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដែលដំណើរការសាងសង់រហូតមកដល់ពេលនេះសម្រេចវឌ្ឍនភាពបញ្ចប់ ១០០%។
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមកាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យសំណង់នៃគម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមថ្លែងថា ការអនុវត្តគម្រោងទទួលបានជោគជ័យ ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសា្ថប័នពាក់ព័ន្ធ។
លោករដ្ឋលេខាធិការបានលើកពីសារៈសំខាន់នៃគម្រោងរំដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ដែលអាចជួយបញ្ចៀសការជន់លិចពីភូមិសាស្ដ្ររាជធានីភ្នំពេញ ជាពិសេសផ្ដល់ទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំស្រូវ ដំណាំរួមផ្សំ និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករ។
ក្នុងដំណើរបេសកកម្ម គណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលយកលទ្ធផល និងសមិទ្ធផលដែលអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងនិយាម។ គម្រោងនេះនឹងជួយបម្រើដល់វិស័យធនធានទឹកប្រកបដោយគុណភាព ស័ក្ដិសិទ្ធិភាព និងទំនើបកម្ម សម្រាប់សេដ្ឋកិច្ចជាតិ៕




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


