Connect with us

ព័ត៌មានជាតិ

ភ្នំពេញ​មាន​រោងចក្រ​ផលិត​ទឹក​ស្អាត​ ៦ កន្លែងសមត្ថភាព​ផលិត​បាន​​ប្រមាណ​ ១ ​លាន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ

បានផុស

នៅ

លោក ​ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក​នៃរដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ននេះ​នៅរាជធានីភ្នំពេញ មាន​រោងចក្រ​ផលិតទឹកស្អាតចំនួន ៦ ដែល​មាន​សមត្ថភាព​ផលិតទឹកស្អាត​បាន​ប្រមាណ ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

លោក​ ឡុង ណារ៉ូ បាន​គូស​បញ្ចាក់​ថា នៅ​ត្រឹម​ឆ្នាំ ២០២៧ រដ្ឋាករ​ទឹក​​ភ្នំពេញ គ្រោងនឹង​​ពង្រីក​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​​គ្រប​ដណ្ដប់​ឲ្យបាន ១០០% នៅ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«បើ​មើល​លើ​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត​​នៅ​សល់​ខណ្ឌ​ចំនួន ៣ ទៀតនៅ​ជាយក្រុង​ មានខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​កំបូល និង​ខណ្ឌ​ដង្កោ»។

លោក ឡុង ណារ៉ូ បាន​ថ្លែង​បញ្ជាក់​ថា ខណ្ឌ​ពោធិ៍សែន​ជ័យ​កំពុង​ពង្រីក និង​ខណ្ឌ​ដង្កោ​ក៏​កំពុង​ពង្រីក ខណៈ​ខណ្ឌ​កំបូល​បាន​ពង្រីក​គ្រប​ដណ្តប់​ស្ទើរ ១០០% ក្រោយ​ដំណើរការ​រោងចក្រ​បឹង​ធំ​កាលពី​ខែ​ ១១ ឆ្នាំ ២០២៤ ដែល​ធ្វើ​ឲ្យ​ខណ្ឌ​កំបូល​ដោះស្រាយ​បាន​លឿន​ការ​ផ្គត់ផ្គង់​ទឹកស្អាត។

ផ្ទៃ​សេវា​គ្រប់​ដណ្តប់ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញមានភាព​​​ធំ​ទូលាយ​ ប៉ុន្តែ​របាយ​ប្រជាជន​​រស់នៅ​​មិន​ស្មើ​គ្នា​ពេញលេញ​​នោះ​ទេ។ នៅ​រាជធានី​​ភ្នំពេញ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ប្រជាជន​បាន​ជាង ៩០% នៅ​សល់​ជាង ៧% ទៀត​ដែល​ត្រូវ​ការ​ដោះស្រាយ​ហើយ​ក៏​​មិន​ស្រួល​ដែរ​ ដោយសារ​រប៉ាយ​ប្រជាជន​រស់នៅ​ឆ្ងាយ​ៗ​ពី​គ្នា។ លោក ឡុង ណារ៉ូ បញ្ជាក់បន្ថែម។

តាម​ផែនការ​ក្នុង​ឆ្នាំ ២០២៧ រដ្ឋាករ​ទឹក​គ្រោង​ពង្រីកសេវា​ផ្គត់ផ្កង់​​ឲ្យបាន​ ១០០% ដល់​​ប្រជាជន​រស់នៅ​រាជធានី​​ភ្នំពេញ​ដែល​នឹង​ទទួល​ទឹក​ស្អាត​ប្រើប្រាស់​ពី​រដ្ឋាករ​ទឹក​ភ្នំពេញ លើក​លែង​តែ​ទីតាំង​ដែល​ទទួល​បាន​​សេវា​ពី​ប្រតិបត្តិករ​ឯកជន។

រដ្ឋាករទឹក​រាជធានី​ភ្នំពេញ កំពុង​សាងសង់​រោងចក្រ​ប្រព្រឹត្តកម្មទឹកស្អាត​បាក់ខែងជំហានទី៣ ដែល​មាន​សមត្ថភាព​ផលិត​ទឹកស្អាត ១៩៥ ០០០ ម៉ែត្រ​គូបក្នុង​មួយ​ថ្ងៃ ដែល​បច្ចុប្បន្ន​នេះ​សាងសង់​សម្រេច​បាន​​ប្រមាណ ២៥%។

តាម​ផែនការ​រោងចក្រនេះ នឹង​បញ្ចប់ការសាងសង់​ទាំងស្រុងនៅឆ្នាំ២០២៧ ដើម្បី​បង្កើន​ការផលិត​ទឹក​ស្អាត​ក្នុង​រាជធានី​ភ្នំពេញ​ឱ្យ​បាន ១.២លានម៉ែត្រគូបក្នុងមួយថ្ងៃ ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​តាខ្មៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៥ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម