នយោបាយ
លោក គន់ គីម ប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តក្រចេះ
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តក្រចេះ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បាននាំប្រសាសន៍ ពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅទូទាំងខេត្តក្រចេះ ចំពោះសុខុមាលភាព និងកិត្តិយសរបស់បងប្អូនអតីតយុទ្ធជន ការទទួលស្គាល់ថា អតីតយុទ្ធជនទាំងអស់គឺជា វីរបុរស ដែលបានលះបង់ដើម្បីសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ និងការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះគុណូបការៈរបស់អតីតយុទ្ធជនទាំងអស់ ។
លោក បានធ្វើការចង្អុលបង្ហាញនូវទិសដៅសំខាន់ៗ សម្រាប់គណៈកម្មាធិការថ្មី ដោយតម្រូវឲ្យគណៈកម្មាធិការត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយជាតិ ស្តីពីការគាំពារអតីតយុទ្ធជន និងពង្រឹងកិច្ចសហការ ភាពស្អិតរមួតផ្ទៃក្នុង ធានាថា ការងារសមាគមមានភាពរឹងមាំ និងមានប្រសិទ្ធភាពក្នុងការ លើកកម្ពស់ជីវភាពរស់នៅ របស់សមាជិកទាំងអស់។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណៈកម្មាធិការថ្មីទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែង បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវរក្សាបាននូវ សាមគ្គីភាព និង ឯកភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ដើម្បីសម្រេចបាននូវគោលដៅរួមរបស់សមាគម ក្នុងការថែរក្សាសុខុមាលភាពរបស់អតីតយុទ្ធជន និងនិវត្តជន នៅទូទាំងខេត្តក្រចេះ។
ពិធីនេះដែរ បានរៀបចំឡើង នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ មានការចូលរួមពីលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត និងដោយមានការចូលរួមពីលោក លោកស្រី ប្រតិភូនៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏ដូចជា នៅក្នុងខេត្តក្រចេះផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


