ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ជំរុញឲ្យកម្ពុជា-ថៃបន្តកិច្ចសន្ទនា ខណៈតួលេខអ្នកស្លាប់នៅព្រំដែនបន្តកើនឡើង
នៅថ្ងៃព្រហស្បតិ៍ទី១១ខែធ្នូឆ្នាំ២០២៥នេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានអំពាវនាវឲ្យប្រទេសកម្ពុជា និងថៃ ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងកិច្ចចរចា ចំពោះជម្លោះព្រំដែនដែលកំពុងកើនឡើង ដោយជំរុញឲ្យភាគីទាំងពីរជៀសវាងការបង្ហូរឈាមបន្ថែមទៀត ខណៈបច្ចុប្បន្នតួលេខអ្នកស្លាប់មិនក្រោមពី២០នាក់នោះឡើយ។

យោងតាម Korea Times សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស បានលើកឡើងថា «រដ្ឋាភិបាលរបស់យើងជំរុញឲ្យកម្ពុជា និងថៃដោះស្រាយវិបត្តិដោយសន្តិវិធី តាមរយៈកិច្ចសន្ទនាជាបន្ទាន់» ដោយលើកឡើងពីកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងសេចក្ដីប្រកាសរួមដែលប្រទេសជិតខាងទាំងពីរបានចុះហត្ថលេខាពីខែតុលា ក្រោមសក្ខីកម្មរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។
ក្រសួងបានបន្ថែមថា ខ្លួន«មានការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការកើនឡើងនៃអំពើហិង្សានេះ ហើយបានសម្តែងការចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ AFP ប្រជាជនមិនតិចជាងកន្លះលាននាក់នោះទេទាំងនៅកម្ពុជា និងថៃ បានបន្តភៀសខ្លួនទៅកាន់វត្តអារាម សាលារៀន និងជម្រកបណ្តោះអាសន្ន ព្រោះតែជម្លោះព្រំដែនប្រវែងជាង៨០០គីឡូម៉ែត្រ ដែលដោះស្រាយមិនចេះដាច់ស្រេចអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។
អាមេរិក និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន បានជួយសម្រុះសម្រួលបទឈប់បាញ់កាលពីខែកក្កដា បន្ទាប់មកមានសេចក្តីថ្លែងការណ៍រួមមួយកាលពីខែតុលា ក្រោមវត្តមានរបស់លោកត្រាំ។ យ៉ាងណាមិញ ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងនេះជាឯកតោភាគីនៅខែបន្ទាប់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


