ព័ត៌មានអន្ដរជាតិ
សង្គ្រាមជាមួយកម្ពុជាស្ងប់ស្ងាត់ ប៉ុន្តែជម្លោះកំពុងផ្ទុះក្នុងសភាថៃរឿងកែរដ្ឋធម្មនុញ្ញ
ខណៈពេលដែលការផ្ទុះអាវុធនៅព្រំដែនកម្ពុជាបានស្ងប់ស្ងាត់ដោយសារតែអនុវត្តបទឈប់បាញ់ ដែលត្រូវបានគេរាយការណ៍ថា ចាប់ពីម៉ោង១០យប់ថ្ងៃទី១១ខែធ្នូ នៅក្នុងរដ្ឋសភាថៃឯណោះវិញ សមាជិកសភានៃគណបក្សនយោបាយផ្សេងៗគ្នាកំពុងតែតឹងសរសៃរដាក់គ្នា ជុំវិញការកែប្រែរដ្ឋធម្មនុញ្ញ។

សេចក្តីរាយការណ៍របស់សារព័ត៌មានថៃ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានស្នើព្រះរាជក្រឹត្យរំលាយសភាទៅកាន់ស្ថាប័នព្រះមហាក្សត្ររួចទៅហើយដើម្បីរំលាយសភាមុនកាលកំណត់ បើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ។
ការស្នើរំលាយសភាក្នុងពេលនេះនឹងរារាំងដល់ដំណើរការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញថៃដែលគណបក្សប្រជាជន និងគណបក្សភឿថៃរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ មិនពេញចិត្តទាល់តែសោះ ព្រោះច្បាប់នោះលម្អៀងទៅរកស្ថាប័នព្រះមហាក្សត្រ និង ក្រុមយោធា។
ការរំលាយសភានាពេលនេះ បានសេចក្តីថៃ ច្បាប់រដ្ឋធម្មនុញ្ញដែលប៉ងកែប្រែនោះនឹងត្រូវរាំងស្ទះ ហើយការបោះឆ្នោតបន្ទាប់ក៏នឹងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានស្រាប់ ដែលក្រុមយោធានៅតែមានអំណាចក្នុងព្រឹទ្ធសភាដ៏ខ្លាំង និងអាចរារាំងគណបក្សណាមួយដែលខ្លួនមិនពេញចិត្តមិនឲ្យឡើងកាន់អំណាចទោះបីជាឈ្នះឆ្នោតក៏ដោយ។
ស្ទើរតែចូលអធ្រាត្រទៅហើយ ប៉ុន្តែជម្លោះក្នុងសភាថៃបន្តកើតមាន ជុំវិញរឿងលោកអានុទីន ដាក់ថ្វាយព្រះរាជក្រឹត្យដើម្បីរំលាយសភា មុនច្បាប់កែប្រែរដ្ឋធម្មនុញ្ញបានចេញជាស្ថាពរក្រោយការជជែកដេញដោលលើកទី៣នោះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


