ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង បណ្តុះបណ្តាលអាជ្ញាធរមន្រ្តីកម្លាំងប្រដាប់អាវុធអំពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ
កោះកុង ៖ អាជ្ញាធរខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលមួយពីការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដល់អាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រាព័ត៌មានមិនពិតតែងកើតមានក្នុងមូលដ្ឋានគួរឱ្យកត់សម្គាល់។

បញ្ហាដំណឹង ឬព័ត៌មានក្លែងក្លាយ ត្រូវបានរដ្ឋបាលខេត្ត និងមន្ទីរព័ត៌មានខេត្តកោះកុង លើកយកមកបង្ហាញជាប្រធានបទសំខាន់ចែករំលែកជូនដល់អាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត បានយល់ដឹង និងរួមគ្នាទប់ស្កាត់បន្សាឱ្យបានទាន់ពេលវេលាបំផុត។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ បានស្នើដល់អាជ្ញាធរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ត្រូវប្រុងប្រយ័ត្នអំពីព័ត៌មានក្លែងក្លាយដែលកំពុងកើតមាននានាពេលបច្ចុប្បន្ន ជាពិសេសខណៈមានបញ្ហាព្រំដែនជាមួយនឹងថៃ។

លោកស្រីអភិបាលខេត្ត រំលេចទៀតដែរថា ព័ត៌មានក្លែងក្លាយ បានកំពុងធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ និងការចលាចលក្នុងសង្គម ព្រោះតែការទទួលបាននូវព័ត៌មានមិនពិតប្រាកដតាមរយៈការបង្ហោះរបស់បុគ្គលមួយចំនួនលើបណ្តាញសង្គមនានាដែលកំពុងពេញនិយម។
ដូច្នេះលោកស្រី ប្រាប់ដល់អាជ្ញាធរ មន្រ្តីមន្ទីរអង្គភាព និងសមត្ថកិច្ច រួមគ្នាតាមដានទប់ស្កាត់ និងតបបំភ្លឺបានទាន់ពេលវេលាតាមបែបផែននីមួយៗ ដើម្បីបន្សានូវព័ត៌មានទាំងនោះជំនួសមកវិញព័ត៌មានពិតប្រាកដប្រកបដោយទំនុកចិត្តខ្ពស់ជូនសាធារណជន។

ដោយឡែកលោក ឈិត រតនៈ អភិបាលរអ្នកនាំពាក្យសាលាខេត្តកោះកុង ចាត់ទុកបណ្តាញព័ត៌មានសង្គមបច្ចុប្បន្នថា ពិតជាបានរួមចំណែកយ៉ាងខ្លាំងក្លាបំផុត ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានទៅកាន់ពិភពលោក។ ប៉ុន្តែទោះយ៉ាងណា លោកចាត់ឱ្យមានវិធានការទប់ស្កាត់លំហូព័ត៌មានក្លែងកា្លយអោយបានឆាប់រហ័សរ និងពង្រឹងសមត្ថភាពមន្រ្តីបច្ចេកវិទ្យាកាន់តែទូលំទូលាយបន្ថែមលើការឆ្លើយតបបកស្រាយព័ត៌មានគ្រប់ទម្រង់ទាំងឡាយ។
លោក ឈិត រតនៈ អ្នកនាំពាក្យសាលាខេត្តកោះកុង បានហៅព័ត៌មានក្លែងក្លាយថា ងាយបង្កគ្រោះថ្នាក់ខ្លាំង ដោយសារប្រជាពលរដ្ឋមានទំនោរចាប់អារម្មណ៍លើតែព័ត៌មានណាដែលគ្មានប្រភពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងបែបអវិជ្ជមាន។
ទន្ទឹមនោះការប្រើប្រាស់ប្រព័ន្ធAIដែលជាចាំបាច់យកចិត្តទុកដាក់ខ្ពស់លើវិធានការផ្សេងៗ ករណីរកឃើញថាមានការក្លែងបន្លំជាសម្លេង សំណេ ឬរូបភាពបុគ្គលណាម្នាក់។
សម្រាប់លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង វិញ បានឱ្យដឹងថា មហាជនបានទទួលព័ត៌មានលឿនបំផុត តាមរយៈការប្រើប្រាស់smart phone ដែលបានផ្តល់ផលប្រយោជន៍នានាជូនមនុស្សទូទៅគ្រប់ស្រទាប់វណ្ណៈ។ចំណុចនេះ មន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងមន្ទីរពាក់ព័ន្ធនានាលើការបំភ្លឺបកស្រាយ ករណីមានការលេចធ្លាយព័ត៌មានក្លែងក្លាយកើតមាន។
លោក មុំ ម៉ាលិកា ក៏បានរំលេចពីក្រមសិលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាបណ្តាញសង្គម ដោយផ្អែកទៅលើច្បាប់ពាក់ព័ន្ធលើវិស័យព័ត៌មាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ







-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


