Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ៖ នៅសល់ឱកាសការងារជាង ៨ ម៉ឺនកន្លែងទៀត កំពុងរង់ចាំអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ

បានផុស

នៅ

នៅ​សល់​ឱកាស​ការងារ​ជាង ៨ ម៉ឺន​កន្លែង បន្ថែម​ទៀត កំពុង​រង់ចាំ​អតីត​ពលករ​ត្រឡប់​មកពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ការងារ បាន​ឱ្យ​ដឹង​កាលពី​យប់​ថ្ងៃ​ទី ១២ ខែ​ធ្នូ ថា នៅ​សល់​ឱកាស​ការងារ​ចំនួន ៨២ ៦៧៦ កន្លែង បន្ថែម​ទៀត នៅ​ទូទាំង​រាជធានី​-​ខេត្ត ទាំង ២៥ កំពុង​រង់ចាំ​អតីត​ពលករ​ត្រឡប់​មកពី​ថៃ ក៏​ដូចជា​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ។ ការងារ​ទាំងនោះ ស្ថិត​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សេវាកម្ម។

ដើម្បី​អាច​ទទួល​បាន​ឱកាស​ការងារ​ទាំងនោះ អតីត​ពលករ​ត្រឡប់​មកពី​ថៃ និង​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ អាច​ទាក់ទង​ទៅ​លេខ​ទូរសព្ទ ១២៩៧ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​ស្វែងរក​ការងារ​ជូន។

ជាមួយ​គ្នា​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា មកដល់ពេលនេះ អតីត​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ​ចំនួន​ជាង ៣០ ម៉ឺន​នាក់​ហើយ បាន​ទទួល​ការងារ​ធ្វើ តាមរយៈ​យន្តការ​របស់​ក្រសួង។ ចំណែក​ឯ​អតីត​ពលករ​រាប់​ម៉ឺន​នាក់​ផ្សេងទៀត បាន​ទទួល​ការងារ​ធ្វើ​នៅ​តាម​ការដ្ឋាន​សំណង់ សិប្បកម្ម និង​ភោជនីយដ្ឋាន ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម