ព័ត៌មានជាតិ
អតីតពលករជិត ៥ពាន់នាក់ទទួលបានឱកាសបញ្ជាក់សមត្ថភាពជំនាញដោយឥតគិតថ្លៃ ដើម្បីពង្រឹងឱកាសការងារទាំងក្នុងស្រុក និងក្រៅប្រទេស
អតីតពលករត្រឡប់មកពីប្រទេសថៃជិត ៥ពាន់នាក់ បានទទួលឱកាសធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន Recognition of Prior Learning (RPL) ដោយឥតគិតថ្លៃ ពីរាជរដ្ឋាភិបាលដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ បង្កើនឱកាសការងារ និងប្រាក់ចំណូលកាន់តែប្រសើរ។

នេះបើតាមលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានថ្លែងក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃចំនួន ៤,៩១២នាក់ បានចុះឈ្មោះចូលរួមកម្មវិធីទទួលស្គាល់ជំនាញមានពីមុន (Recognition of Prior Learning – RPL) ខណៈបងប្អូនអតីតពលករចំនួន ៣,៨៨០នាក់ បានឆ្លងកាត់ការធ្វើតេស្តរួចរាល់លើមុខជំនាញចំនួន ៨ ក្នុងវិស័យសំណង់»។

បើតាមលោករដ្ឋមន្ត្រី វិញ្ញាបនបត្រផ្លូវការ ដែលបានពីការធ្វើតេស្តវាយតម្លៃសមត្ថភាពីមុននេះ នឹងក្លាយជាស្ពានដ៏សំខាន់ក្នុងការបង្កើនឱកាសការងារ ទទួលបានប្រាក់ឈ្នួលសមរម្យ និងងាយស្រួលក្នុងការស្វែងរកការងារទាំងក្នុងប្រទេស និងក្រៅប្រទេសសម្រាប់បងប្អូនអតីតពលករ។

សូមបញ្ជាក់ថា លទ្ធផលខាងលើនេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃគោលនយោបាយអភិវឌ្ឍជំនាញរបស់រាជរដ្ឋាភិបាល ដែលមិនត្រឹមតែផ្តល់ឱកាសបណ្តុះបណ្តាលដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលស្គាល់បទពិសោធន៍ និងជំនាញដែលពលករមានស្រាប់ ឱ្យក្លាយជាគុណវុឌ្ឍិផ្លូវការដែលមានតម្លៃក្នុងទីផ្សារការងារផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


