ព័ត៌មានជាតិ
ធនាគារ ABA ផ្ដល់ជំនួយមនុស្សធម៌ទិញស្បៀង និងសម្ភារៈប្រើប្រាស់ជិត ១០ ម៉ឺនដុល្លារ ដល់ប្រជាពលរដ្ឋភៀសសឹក
ធនាគារ ABA នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ បានផ្ដល់ជំនួយមនុស្សធម៌ជាសម្ភារៈដែលគិតជាទឹកប្រាក់ ប្រមាណជិត ១០ ម៉ឺនដុល្លារ ដល់ជនភៀសសឹក កំពុងស្នាក់នៅក្នុងជំរំនានា នៅក្នុងខេត្តចំនួន ៦ រួមមានខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។

អំណោយនោះរួមមាន អង្ករ មី តង់ មុង ភួយ សម្លៀកបំពាក់ និងគ្រឿងបរិភោគមួយចំនួនទៀត ដែលគិតជាទឹកប្រាក់ជិត ១០ ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកសម្រាលបន្ទុកជនភៀសសឹក។
គិតមកដល់ពេលនេះ មានជនភាសសឹកប្រមាណ ៤០ ម៉ឺននាក់ ខណៈសង្គ្រាមកម្ពុជា-ថៃ នៅតែបន្ត នៅតាមបន្ទាត់ព្រំដែន។
ប្រជាពលរដ្ឋភាសសឹក បីកូនខ្ចីនៅដៃ មកពីខេត្តឧត្តរមានជ័យ អ្នកស្រី ម៉ី ភឹម បានរំលឹកថា អ្នកស្រីជួបឧសគ្គច្រើននៅពេលជម្លៀសពីព្រំដែនដើម្បីគេចពីគ្រាប់ផ្លោងមកពីប្រទេសថៃ។ ប៉ុន្តែយ៉ាងណា អាជ្ញាធរបានជួយដោះស្រាយជម្រកស្នាក់នៅ អាហារហូបចុកប្រចាំថ្ងៃបានគ្រប់គ្រាន់។ អ្នកស្រីចង់បានសន្តិភាព ចង់ត្រឡប់ទៅផ្ទះវិញ ដើម្បីឱ្យកូនបានរៀនសូត្រ។

លោកស្រី ធាម រមណី នាយិកាទំនាក់ទំនងគូភាគី នៃធនាគារ ABA មានប្រសាសន៍ថា ជំនួយមនុស្សធម៌នេះ ជាការចូលរួមចំណែកក្នុងការកាត់បន្ថយទុកលំបាករបស់បងប្អូន ប្រជាពលរដ្ឋជនភៀសសឹក។
លោកស្រី ធាម រមណី យល់ឃើញថា៖ «យើងមិនមែនបម្រើតែសេវាកម្មហិរញ្ញវត្ថុតែមួយមុខនោះទេ នៅពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាកបែបនេះ យើងចូលរួមចំណែកក្នុងការជួយ ហើយបង្ហាញពីទឹកចិត្តយើងឈរនៅក្នុងសហគមន៍»។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា សប្បុរសជនគ្រប់ទិសទី ផុសផុល ក្នុងការចូលរួមជួយជនភាសសឹក ខណៈអាជ្ញាធរ បានរៀបចំទីតាំងស្នាក់នៅ ដោយបានដំឡើងឡានទឹក បន្ទប់ទឹក កន្លែងស្នាក់នៅ ត្រឹមត្រូវសម្រាប់ជនភៀសសឹក។ លោក អ៊ឹង គឹមលាង ក៏បានអំពាវនាវឱ្យសប្បុរសជនបន្តចូលរួមគាំទ្រទុកលំបាករបស់ប្រជាពលរដ្ឋ៕



អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


