ព័ត៌មានអន្ដរជាតិ
ឥណ្ឌាផ្អាកសកម្មភាពសង់សំណង់អគារ និងសកម្មភាពបង្កផ្សែងផ្សេងទៀត នៅក្នុងទីក្រុងញូវដែលី
ទីក្រុងញូវដែលី៖ ឥណ្ឌាបានបង្កើនការទប់ស្កាត់ការបំពុលនៅក្នុងទីក្រុងញូវដែលី [New Delhi] និងតំបន់ក្បែរៗនោះ បន្ទាប់ពីការកើនឡើងភ្លាមៗនៃជាតិពុលក្នុងខ្យល់។

រដ្ឋាភិបាលប្រទេសឥណ្ឌា បានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្នចំពោះសំណង់អគារដែលមិនចាំបាច់ បិទម៉ាស៊ីនកិនថ្ម ការប្រតិបត្តិការរុករករ៉ែ និងបានណែនាំឱ្យសាលារៀនដែលរៀនផ្ទាល់នៅក្នុងថ្នាក់ ប្តូរទៅជាថ្នាក់រៀនតាមអ៊ីនធឺណិតវិញ ទៅតាមលទ្ធភាពដែលអាចធ្វើបានដើម្បីបញ្ចៀសផលប៉ះពាល់សុខភាព។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីយប់ថ្ងៃទី១៣ ខែធ្នូនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះបន្ថែមថា រថយន្តប្រើម៉ាស៊ូត និងសាំងត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់ចូលទីក្រុងញូវដេលីនោះទេ។
ទីក្រុងញូវដែលី និងជាយក្រុងជុំវិញនោះបានចាត់ថ្នាក់ជាកន្លែងដែលបំពុលខ្លាំងបំផុតរបស់ពិភពលោក ជាមួយនឹងផ្សែងអ័ព្ទក្នុងរដូវរងារកាន់តែអាក្រក់ទៅៗ ដោយការដុតដំណាំ ផាវ/ក្រាំជ្រូច ការធ្វើចរាចរណ៍ដោយរថយន្តចំហេះ ឧស្សាហកម្ម និងធូលីដែលហុយពីសំណង់អគារពីមួយឆ្នាំទៅមួយឆ្នាំ។
ទោះបីជាមានការទប់ស្កាត់ជាបន្ទាន់ក៏ដោយ ក៏គុណភាពខ្យល់តែងតែជ្រាបចូលហួសដែនកំណត់សុវត្ថិភាព ហើយនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរនៃអ្នកជំងឺផ្លូវដង្ហើម។
សន្ទស្សន៍គុណភាពខ្យល់នៃទីក្រុងញូវដេលីបានកើនឡើងដល់កម្រិត៥៥៥ នៅម៉ោង ១០:៣០ព្រឹក ថ្ងៃទី១៤ ខែធ្នូ។ នេះ បើយោងតាមឧបករណ៍វាស់គុណភាពខ្យល់ [IQAir] ដែលជាការប្រមូលទិន្នន័យបំពុលពិភពលោក។ ចំណែកគុណភាពខ្យល់ កម្រិតក្រោម ១០១ ត្រូវបានចាត់ទុកថា អាចទទួលយកបាន ហើយបើមានតម្លៃលើសពី ៣០០ ត្រូវបានចាត់ថ្នាក់ថាមានគ្រោះថ្នាក់ខ្លាំង។
ក្រសួងបានអំពាវនាវឱ្យរដ្ឋដែលនៅជិតៗនោះ ត្រូវស្នើសុំឱ្យមានការពិចារណាលើជំហានសង្គ្រោះបន្ទាន់បន្ថែម រួមទាំងបន្តឱ្យមានការបិទមហាវិទ្យាល័យផងដែរ។
កុមារ មនុស្សចាស់ និងអ្នកដែលមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ឬជំងឺសរសៃឈាមបេះដូងត្រូវបានណែនាំឱ្យជៀសវាងសកម្មភាពចេញក្រៅផ្ទះ និងស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


