សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជិត ១ ពាន់លានដុល្លារ នៅចំពេលដែលបិទព្រំដែនកម្ពុជា-ថៃ
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជាង ៩៨៨ លានដុល្លារនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២៥ កើនឡើង ២៧,៣% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានចំនួន ៧៧៧ លានដុល្លារ ខណៈអ្នកជំនាញលើកឡើងថា កំណើននៃការនាំចូលពីម៉ាឡេស៊ីឆ្លុះបញ្ចាំងអំពីការបង្វែរទិសនាំចូលរបស់កម្ពុជាពីប្រទេសថៃ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៥ ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ីសម្រេចបានទំហំទឹកប្រាក់ ៩៨៨ លានដុល្លារ ក្នុងនោះកម្ពុជានាំទំនិញចេញទៅម៉ាឡេស៊ីមានទំហំទឹកប្រាក់ ប្រមាណ ១៣០ លានដុល្លារ កើន ១,៨% ចំណែកឯកម៉ាឡេស៊ីនាំចូលមកវិញមានតម្លៃជាង ៨៥៨ លានដុល្លារ កើន ៣២,៣%។
ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ១០ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហបុរី កាណាដា អេស្ប៉ាញ និងអាល្លឺម៉ង់។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច មានប្រសាសន៍ថា ដោយសារប្រជាពលរដ្ឋពហិការទំនិញថៃ ខណៈកម្ពុជាបង្វែរការផ្គត់ផ្គង់ពីបណ្តាប្រទេសមួយចំនួន ជាពិសេសនៅក្នុងតំបន់អាស៊ាន ដូចជាឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម ចិនជាដើម។
នៅក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី មានទឹកប្រាក់សរុប ៨៦៥,៥២ លានដុល្លារ កើនឡើង ៣៦,៩% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះទំនិញម៉ាឡេស៊ីនាំចូលកម្ពុជា មានតម្លៃ ៧១៨ លានដុល្លារ កើន ៣៦,២% ចំណែកកម្ពុជានាំទៅម៉ាឡេស៊ី មានតម្លៃ ១៤៧,៣៩ លានដុល្លារ កើនឡើង ៤០,៣%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


