Connect with us

សេដ្ឋកិច្ច

​អ្នក​ជំនាញ​អះអាង ​តម្លៃ​មាស​នឹង​កើន​ឡើង​ដល់ ​៦ ​០០០ ​ដុល្លារ ​មួយ​តម្លឹង ​​នៅ​ឆ្នាំ ​២០២៦​

បានផុស

នៅ

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​បាន​អះ​អាង​ថា ​តម្លៃមាស​នឹងកើនឡើង​ដល់ ៦០០០ ​ដុល្លារ ​ក្នុងមួយតម្លឹង ​នៅឆ្នាំ ២០២៦ ​ប្រសិន​បើ​ស្ថាន​ភាព​ភូមិសាស្ត្រនយោបាយ ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​នៅតែបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​លើកឡើងថា ​សង្គ្រាមកម្ពុជា-ថៃ ​និងប្រទេសមួយចំនួនទៀត ​ក៏ជាចំណែក​មួយ​ដែលបង្ករក្ដីបារម្ភសម្រាប់អ្នកវិនិយោគនៅលើពិភពលោក ដែលរុញច្រានឱ្យតម្លៃ​មាសមាន​ការ​ប្រែ​ប្រួល។

​លោក ឡុង សំណាង៖ «សង្គ្រាមនៅប្រទេសណាក៏ដោយ ​ឱ្យតែប៉ះពាល់ទៅ​ដល់​សេដ្ឋកិច្ច​របស់​អា​មេរិក ប្រាកដណាស់តម្លៃមាសនឹងប្រែប្រួល ដោយសារតែប្រាក់ដុល្លារ និងហាងឆេង​មាស​គឺផ្គូរផ្គង​គ្នា ​ប្រសិនបើសេដ្ឋកិច្ចអាមេរិកមានបញ្ហា វាធ្វើឱ្យប្រាក់ដុល្លារ មានបញ្ហាដែរ អញ្ចឹងប្រសិន​បើល្អ​វា​ធ្វើ​ឱ្យ​ដុល្លារថ្លៃ មាសធ្លាក់ចុះវិញ ប៉ុន្តែបើស្ថានភាពហ្នឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ឬប្រាក់​ដុល្លារ​ទេ វាមិនទាន់មានឥទ្ធិពលក្នុងការរុញច្រានមាសឱ្យប្រែប្រួលនោះទេ»។​

​គិតត្រឹមម៉ោង ៩៖០០ ព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ តម្លៃហាងឆេងមាសក្នុងស្រុក​ លក់ចេញក្នុងតម្លៃ ៥១៨០ ដុល្លារ ក្នុងមួយតម្លឹង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម