ព័ត៌មានជាតិ
លក់សាច់ជ្រូកឡើងថ្លៃ ពេលបិទភ្នំពេញ អាជ្ញាធរចុះធ្វើកិច្ចសន្យា
ស្ត្រីជាអាជីវករលក់សាច់ជ្រូកម្នាក់នៅផ្លូវលេខ៣៤៨(ផ្សារលូ) ក្នុងសង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ត្រូវបានកម្លាំងអាជ្ញាធរចុះធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ក្រោយពិនិត្យឃើញថា ស្ត្រីរូបនេះលក់សាច់ជ្រូកឲ្យប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់ខុសពីធម្មតា អំឡុងពេលវិបត្តិជំងឺកូវីដ១៩កំពុងរាលដាលក្នុងសហគមន៍។

ស្ត្រីរូបនេះមានឈ្មោះ ស្រេង សុខជា អាយុ៦០ឆ្នាំ ជាអាជីវករលក់សាច់ជ្រូកនៅផ្សារលូ ផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជាធានីភ្នំពេញ។
ក្នុងកិច្ចសន្យានេះបានបញ្ជាក់ថា ប្រសិនបើស្ត្រីអាជីវកររូបនេះ នៅតែបន្តលក់ក្នុងតម្លៃខ្ពស់បែបនេះទៀត អាជ្ញាធរនឹងបញ្ឈប់លែងឲ្យប្រកបអាជីវកម្មតែម្ដង៕
អត្ថបទ ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


