Connect with us

កីឡា

ក្រុម​ MMA​ កម្ពុជា​ ប្ដេជ្ញាចិត្ត​ដណ្ដើមយក​​ជ័យជម្នះការ​ប្រកួត​នៅ​វៀតណាម​​ឲ្យ​បាន​ជូន​ប្រជាជន​កម្ពុជា​ ​

បានផុស

នៅ

ក្រុម​គុន​ខ្មែរ​ និង​ MMA​ របស់​កម្ពុជា​រួម​មាន​ គោរមៈ ច័ន្ទរាជ្យ​ រិន​ សារ័ត្ន​ និង​ អធិជ័យ​ ច័ន្ទរាជ្យ​ បាន​ប្ដេជ្ញាចិត្ត​ដណ្ដើម​យក​ជ័យជម្នះ​ឲ្យ​បាន​ក្នុង​ការប្រកួត​នៅ​ឯ​សង្វៀន​ GMA ប្រទេស​វៀតណាមដើម្បី​​ជូន​ដល់​ប្រជាជន​កម្ពុជា​ វីរកងទ័ព​ដែល​កំពុង​ជួប​ទុក្ខលំបាក​នៅ​ព្រំដែន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​កម្ពុជា

តំណាង​កីឡាករ​ផ្សេងៗ​ គោរមៈ ច័ន្ទរាជ្យ​ បាន​លើក​ឡើង​ថា ​នេះ​ជា​បេសកម្ម​សំខាន់​មួយ​សម្រាប់​ខ្លួន​ដែលត្រូវ​​ចេញ​ទៅ​ប្រកួត​នៅ​ឯប្រទេស​វៀតណាម​ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​ រូប​គេ​ពិត​ជា​ពិបាកចិត្ត​ និង​បារម្ភ​ចំពោះ​ការ​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុជា​ និងសុខសុវត្តិភាព​របស់​វីរកងទ័ព​អំឡុង​ពេល​នេះ។​

គោរមៈ ច័ន្ទរាជ្យ និង​ដៃគូ

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ខាង​លើ​បន្ត​ថា​ រូប​គេ​រួម​ទាំង​សិស្សច្បង​ប្ដេជ្ញាចិត្ត​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដណ្ដើម​យក​ជ័យជម្នះ​ជូន​ប្រជាជន​កម្ពុជា​ និង​វីរកងទ័ព​ដែល​កំពុង​ជួប​ការ​លំបាក​ដោយ​ត្រូវ​ច្បាំងការពារ​ទឹកដី​​ជា​មួយ​សត្រូវ​នៅ​ពេល​នេះ។​

បញ្ជាក់​ដែរ​ថា​ ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ​កីឡាករ​កម្ពុជា​ ៣រូប​នឹង​ត្រូវ​ប្រកួត​នៅ​លើ​សង្វៀន​ GMA​ ឯ​ប្រទេស​វៀតណាម។​ គោរមៈ​ ច័ន្ទរាជ្យ​ ប៉ះ​ Bui Troung Sinh ចំណែក​ រិន​ សារ័ត្ន ប៉ះ​ Nguyen Vu Phuong Hoai អ្នក​ទាំង​ពីរត្រូវ​ដណ្ដើម​ខ្សែក្រវាត់​។​ ចំណែក​ អធិជ័យ​ ច័ន្ទរាជ្យ​ ប្រកួត​មិត្តភាពជា​មួយ​កីឡាករ​ Le Quang Linh៕

កម្មវិធី​ប្រកួត​នៅ​វៀតណាម​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម